​មួយឆ្នាំ​គត់​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

1087
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គឺ ជា​រយៈពេល​មួយឆ្នាំ​គត់​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​តុលាការ​កំពូល យោងតាម​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ ។ ​លោក​ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល អមដោយ​សមាជិក​ក្រុមប្រឹក្សា​៨​រូប​ទៀត នៃ​សភាពេញអង្គ​តុលាការ​កំពូល សម្រេច​៤​ចំណុច ៖

​ទី​១.​ទទួល​ពាក្យបណ្ដឹង ចុះ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ របស់​ក្រសួងមហាផ្ទៃ ។ ទី​២.​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ។ ទី​៣.​ហាមឃាត់​បុគ្គល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ដូច​មាន​ក្នុង​បញ្ជីរាយនាម​ឧបសម្ព័ន្ធ​១ ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

​បញ្ជីរាយនាម​បន្ថែម​ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ភ្ជាប់​ជាមួយ​សាលដីកា​នេះ មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ គិតពី​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​នេះ ។ ​ទី​៤.​សាលដីកា​នេះ​ជំនុំជម្រះ និង ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​បិទផ្លូវ​តវ៉ា ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម