លោក ម៉ា​រ៉ា​ដូ​ណា ជឿថា លោក ចូ​សេ ម៉ូ​រី​ញ៉ូ គឺជា​គ្រូបង្វឹក​ល្អ​បំផុត​ក្នុង​លោក​

1369
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កំពុង​ជួប​នូវ​រដូវ​កាល​ដ៏​លំបាក​ជា​លើក​ទី​បី​ក្នុងនាម ជា​អ្នកដឹកនាំ ប៉ុន្តែ​យ៉ាងហោចណាស់​លោក​នូវ​ទទួល​បានការ​គាំទ្រ​ពី​អតីត​កីឡាករ​កំពូល​ម្នាក់​។​
​ ​
​វីរ​:​បុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន​លោក ឌី​អេ​ហ្គោ ម៉ា​រ៉ា​ដូ​ណា ( Diego Maradona) ជឿថា គ្រូបង្វឹក​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​នៅតែ​ជា​គ្រូបង្វឹក​ល្អ​បំផុត​ក្នុង​ពិភពលោក​។​
​ ​
​បច្ចុប្បន្ន យូ​ណាយ​ធី​ត​ឈរ​នៅ​លេខ​រៀង​ទី​៨​នៅលើ​តារាង​និង​ឈរ​បន្ទាប់ពី​ក្រុម Watford និង Bournemouth បន្ទាប់ពី​របូត​២១​គ្រាប់​ក្នុង​១២​ប្រកួត​ដំបូង​។​
​ ​
​ប៉ុន្តែ​លោក ម៉ា​រ៉ា​ដូ​ណា នៅតែ​ជឿថា លោក ម៉ូ​រី​ញ៉ូ នៅមាន​ស្នាដៃ​ច្រើន​គ្រប់គ្រាន់​។ លោក ម៉ា​រ៉ា​ដូ​ណា និយាយថា “​សម្រាប់​ខ្ញុំ លោក ម៉ូ​រី​ញ៉ូ គឺជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់​”​។​
​ ​
​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ដឹកនាំ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី បានល្អ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​លោក ម៉ា​រ៉ា​ដូ​ណា ជឿថា លោក ម៉ូ​រី​ញ៉ូ មាន​ស្នាដៃ​ច្រើន​ក្នុងឋានៈ​ជា អ្នកចាត់ការ​។​
​ ​
​លោក ម៉ា​រ៉ា​ដូ​ណា បន្តថា “ ខ្ញុំ​ចង់​និយាយថា លោក ហ្គា​ឌី​អូ​ឡា ទទួលផល​ពី​មរតក​របស់លោក Johan Cruyff ។ ខ្ញុំ​និយាយ​ច្រើនដង​ហើយ​ថា ទម្រង់​ទី​គី​តា​កា (Tikitaka) មិនមែន​បង្កើត ឡើង​ដោយ​លោក ហ្គា​ឌី​អូ​ឡា ទេ​។ លោក Cruyff គឺជា​អ្នកបង្កើត ទម្រង់​នេះ​ឡើង​”​។​
​ ​
​ក្រុម​របស់លោក ហ្គា​ឌី​អូ​ឡា បាន​យកឈ្នះ​ក្រុម​យូ​ណាយ​ធី​ត ៣-១ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឲ្យ ស៊ី​ធី​នាំមុខ​ដាច់​នៅលើ​តារាង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ឌី​អេ​ហ្គោ ម៉ា​រ៉ា​ដូ​ណា ( Diego Maradona) និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)

ទីតាំងផ្សាយពាណិជ្ជកម្ម