គួរ​សាកល្បង​! គ្រឿងផ្សំ​ធម្មជាតិ​កម្ចាត់​បញ្ហា​ឈឺ​ក ឆាប់​ជា​

1432
ចែករម្លែក

ការឈឺ​បំពង់ក គឺជា​បញ្ហា​សុខភាព​មួយ ដែល​អាច​កើតឡើង គ្រប់ពេលវេលា​ទាំងអស់ ជាពិសេស ក្នុង​រដូវ​ជំងឺ​ផ្តាសាយ​។​

​ភាព​ធ្ងន់ធ្ងរ​របស់​វា អាច​បណ្តាល​ឲ្យ​អ្នក មិនមាន​ផាសុកភាព ពិបាក​លេប​ចំណីអាហារ ឈឺ​ក និង​គ្រុនក្តៅ​ជាដើម​។ នៅក្នុង​អត្ថបទ​នេះ យើងខ្ញុំ​សូម​បង្ហាញ​បងប្អូន អំពី​គ្រឿងផ្សំ ក៏ដូចជា របស់​មួយចំនួន ដែល​អ្នក​អាច​សាកល្បង​បាន មុននឹង​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​។​

​ចំណីអាហារ​ទាំងនេះ សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម វីតាមីន និង​សារធាតុ​រ៉ែ ដែល​បំបាត់ ការឈឺ​បំពង់ក តាម​លក្ខណៈ​ធម្មជាតិ​បាន​។​

​ខ្ទឹមស​
​ខ្ទឹមស ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​ការ​រលាក និង​សម្លាប់​វីរុស​។ ខ្ទឹម ជា​ថ្នាំ​ប្រឆាំង​មេរោគ ធម្មជាតិ ដែល​បងប្អូន​អាច​ប្រើ​បាន សម្រាប់​ការ​រលាក និង​ឈឺបំពង់ក​។​

តែ​ខ្ញី និង​ទឹកឃ្មុំ​
​របស់​ពីរ​យ៉ាងនេះ ពិតជា​ពិសេស​ណាស់ សម្រាប់​ព្យាបាល​ការឈឺ​បំពង់ក​។ វា​អាច​កម្ចាត់ មេរោគ​បន្ថយ​ការ​ហើម និង​ការឈឺ​ចាប់បាន​។​

​ស៊ុប​មាន់​
​ឆ្ងាញ់​ហើយ ល្អ​ចំពោះ​សុខភាព​ទៀត ចាំ​អង្កាល់ ធ្វើ​ញ៉ាំ​ភ្លាម​ទៅ​។​

​ផ្លែក្រូច​
​ក្រូច ជា​របស់​សំខាន់ សម្រាប់​ព្យាបាល​ការឈឺ​បំពង់ក​។ ចូរ​ញ៉ាំ​ផ្លែក្រូច ឬ​ទឹកក្រូច​ស្រស់ ពេល​អ្នក​ពិបាក ក្នុងការ​លេប​ចំណីអាហារ​៕ ដោយ​: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម