​មិនឃើញ​ងើប​ទៅធ្វើ​ការ​អើតមើល​ប្រទះឃើញ​ស្លាប់​

1075
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជា​បុគ្គលិក​សហគ្រាស​ផលិត​ថ្នាំពេទ្យ​ម្នាក់​បាន​ស្លាប់​ក្នុង​បន្ទប់​ត្រូវបាន​ញាតិ​ស្នាក់នៅ​ជិតខាង ប្រទះឃើញ បន្ទាប់ពី​មិន​បានឃើញ​ជនរងគ្រោះ ងើប​ចេញ​ទៅធ្វើ​ការងារ​ដូច​សព្វដង ។​ញាតិ​បាន​ហៅ​គោះទ្វារ​មិន​ឆ្លើយ​ក៏​ឡើង​អើត​មើលឃើញ​ដេកស្លាប់​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​បន្ទប់​ជួល​លេខ​១៥​ភូមិ​ព្រៃ​បឹង​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ីវ ណា​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក សហគ្រាស​ផលិត​ឱសថ​PPM ស្នាក់នៅ បន្ទប់​ជួល លេខ​១៥ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។ មាន​ស្រុកកំណើត ភូមិ​វាល​ប្រិ​យ៍ ឃុំ ចំបក់ ស្រុក​បាទី ខេត្តតាកែវ ។​ប្រពន្ធ​ឈ្មោះ ណៃ ស្រី​នាង អាយុ​៣៣ មុខរបរ​មេផ្ទះ មានកូន​ចំនួន​២​នាក់ ប្រុស​១​នាក់ ស្រី​១​នាក់ រស់នៅ​ភូមិ​ទ្រា ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។​

​តាម​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មក​ស្នាក់នៅ​តែម្នាក់ឯង​ក្នុង​បន្ទប់​ជួល​ចំណុច​ខាងលើ ។​រីឯ​ប្រពន្ធ នៅ​មើល​ថែកូនៗ​នៅឯ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង រហូតមកដល់​ព្រឹក​ថ្ងៃនេះ ក៏​ជួប​ហេតុការណ៍​នេះ​តែម្តង ។​បុរស​ឈ្មោះ សុខ ណា​ង អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ បន្ទប់​ជួល​ក្បែរ​ខាង បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​ព្រឹក ជនរងគ្រោះ​តែងតែ​ភ្ញាក់​ក្រោកពីដំណេក ម៉ោង​៦​ព្រឹក ។​

​តែ​ព្រឹក​កើតហេតុ​នេះ​មិន​ឮសូរ​ចាក់​ចម្រៀង​មិនឃើញ​ក្រោក​ងើប​ចេញ​ក្រៅ​ដូច​សព្វដង​រហូតដល់​វេលា​ម៉ោង​៧​ជាង​ទៅហើយ នៅតែ​មិនឃើញ​ច​ញ​ក្រៅ ទើប​រួមជាមួយ​អ្នកជិតខាង​៥​ទៅ​៦​នាក់ ងឿងឆ្ងល់ គោះទ្វារ​ហៅ​ក៏​មិន​សូរ​ឆ្លើយ​ដាក់​ជណ្តើរ​ឡើង​អើតមើល​ស្រាប់តែ​ប្រទះឃើញ​ដេកស្លាប់​បាត់ទៅហើយ​៕S/​