សម្តេច​តេ​ជោ ហ៊ុន សែន នឹង​និវត្ត​មកដល់​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​១១​ថ្ងៃទី ១៦ ខែវិច្ឆិកា​នេះ​

1144
ចែករម្លែក

ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹងដឹកនាំ ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា​ត្រឡប់​មកដល់​មាតុភូមិ​វិញ​នៅវេលា​ម៉ោង​ប្រមាណ ​១១ថ្ងៃទី​១៦ខែវិច្ឆិកា ​នេះ​បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី ១៣ ដល់​១៥ ខែ វិច្ឆិកា​នេះ ។
​ ​
​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ វិច្ឆិកា​នេះ​ផងដែរ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហោះ​សារ​ក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​ពីលើ​យន្តហោះ​មក​ថា​៖ ​គ្មានទេពាក្យ​ថា​នឿយហត់​ឬ​លំបាក​សម្រាប់​សម្តេច​ហើយ​សម្តេច​ពេញចិត្ត​ដែល​បាន​បម្រើ​ប្រទេសជាតិ និង ប្រជាជន​ឲ្យ​រស់នៅ​ដោយ​សុខ​សប្បាយ​ក្នុង​សុខ​សន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ព្រឹក​១៦ វិច្ឆិកា​នេះ​ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​វិល​មកកាន់​កម្ពុជា​វិញ​បន្ទាប់ពី​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អា​ស៊ា ន​លើក​ទី​៣៣ និង កិច្ចប្រជុំ​ពាក​ព័​ន្ឋ​នានា​អស់​ពេល​៣​ថ្ងៃ (១៣ -១៥ វិច្ឆិកា​) នៅ​ប្រទេស​សិង្ហ​បុរី ។ ចំពោះ​ខ្ញុំ​គឺ​គ្មានទេ​ពាក្យ​ថា​ហត់នឿយ​ឬ​លំបាក​នោះ​។ ខ្ញុំ​ពេញចិត្ត ដែល​បាន​បម្រើ​ប្រទេសជាតិ និង​បងប្អូន​ជនរួមជាតិ​បានរស់នៅ​សុខ​សប្បាយ​ក្នុង​សុខសន្តិភាព​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បានបង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ និង កិច្ចប្រជុំ​ពាក់ព័ន្ធ​ថា «​ភាពរឹងមាំ និង​នាវា​នុ​វត្ត​ន៍ របស់​អាស៊ាន​» គឺជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី ៣៣ ដែល​បានទទួល​លទ្ធផល​វិជ្ជមាន​ល្អ​ទាំង​សម្រាប់​កម្ពុជា និង ប្រទេស​សមាជិក​អាស៊ាន ទាំងមូល​»​។​

​សម្តេច​តេ​ជោ​បាន​បន្ថែមទៀតថា​ពិតណាស់​ប្រទេសមួយ​មិនអាច​សម្រេច​កិច្ចការ​ធំៗ​ដោយ​ប្រ​សិ​ទ្ឋ​ភាព​បាន​ទាំង ស្រុង​ឡើយ​គឺ​ត្រូវ​សហការ​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានារួមទាំង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្មវិនិយោគ សេដ្ឋ កិច្ចដើរ​ឲ្យ​ទាន់​តាម​បច្ចេកវិទ្យាជំរុញ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ព្រមទាំង​រួមគ្នា​ការពារ​ធនធាន​សម្បត្តិ​ធម្ម ជាតិ​បរិស្ថាន​និង​ទប់ស្កាត់​អំពើ​ភេ​រកម្ម​ដើម្បី​ពង្រឹង​សន្តិភាព​ដែល​នាំមក​នូវ​ផលប្រយោជន៍​និង​វិបុលភាព​សម្រាប់ ប្រជាជាតិ​ទាំងមូល ៕

ទីតាំងផ្សាយពាណិជ្ជកម្ម