​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​១.៤៩៣​គ្រាប់​ត្រូវបាន​កម្ទេចចោល​

978
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​នៅ​អង្គភាព​កំចាត់មីន​ទី​៦​ស្ថិត​ក្នុងភូមិ​ស្រអែម​ខាង​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស​លើ​កិច្ចការ​មីន គ្រាប់​មិនទាន់​ផ្ទុះ​និង​ការងារ​វិស្វកម្ម​កងយោធពល​ខេមរភូមិន្ទ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​សំណេះសំណាល​និង​ពិនិត្យមើល​សកម្មភាព​កំចាត់មីន​របស់​កងឯកភាព​កំចាត់មីន​ទី​៦​ដែល​កំពង់​ធ្វើ​សកម្មភាព​បោសសំអាត​មីន​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​និង​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ។​

​លោក​ម៉ិ​ញ​ស្រ៊ន​ប្រធាន​កងឯកភាព​កំចាត់មីន​ទី​៦​ប្រធាន​កងឯកភាព​កំចាត់មីន​កម្ពុជា​CMAC​ទី​៦ បាន​ឲ្យ​ដឹងថា​: កងឯកភាព​កំចាត់មីន​ទី​៦ បាន​បង្កើតឡើង​ក្នុង​ខែសីហា​ឆ្នាំ​១៩៩៨ មាន​ការិយាល័យ​នៅក្នុង​ខេត្តសៀមរាប​។​កម្លាំង​បាន​នឹង​កំពង់​ប្រតិបត្តិ​ការរុករក​គ្រាប់មីន នឹង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅក្នុង​តំបន់​គ្រប់គ្រង​របស់​អង្គភាព​សកម្មភាព​កំចាត់មីន​កម្ពុជា​CMAC​ទី​៦​នេះ ក្នុង​ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ និង​ស្ទឹងត្រែង​។

​លោក​បា​នប​ន្យ​ថា​ឆ្នាំ​២០១៨​នេះ កងឯកភាព​កំចាត់មីន​ទី​៦ បាន​ប្រតិបត្តិការ​បោសសំអាត​មីន លើ​ផ្ទៃដី​ចំការមីន​ចំនួន ៦៥៨.៨៧៩​ម៉ែត្រការ៉េ បោសសំអាត​ផ្ទៃដី​ចំការ​គ្រាប់​បាន​ចំនួន ៣.១៤៧.០០៧​ម៉ែត្រការ៉េ​។​រកឃើញ​នឹង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន​១.០៧៣​គ្រាប់​រកឃើញ​គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន​៥​គ្រាប់​រកឃើញ​នឹង​កម្ទេចចោល​មីន​កែច្នៃ​បាន​ចំនួន​៧​នឹង​រកឃើញ​ហើយ​កម្ទេចចោល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​១.៤៩៣​គ្រាប់​។​

​ក្នុងឱកាស​ចុះ​ពិនិត្យមើល​សកម្មភាព​កំចាត់មីន​របស់​កងក​ម្លាំ​ង​កំចាត់មីន​ទី​៦​ក្ន្ង​ភូមិសាស្ត្រ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​នាពេលនោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភា​បាន​កោតសរសើរ​ចំពោះ​ស្មារតី​នៃ​ការលះបង់​ខ្ពស់​ដើម្បី​សម្រេច​ភារកិច្ច​ដ៍​លំបាក​នេះ​ក្នុង​ការរំដោះ​ដីធ្លី​ដែល​សម្បូរ​គ្រាប់​ដោយសារ​សង្គ្រាម​ជូន​ប្រជាជន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ក៏បានផ្តល់​ដល់​កងក​ម្លាំ​ង​កងឯកភាព​កំចាត់​ទី​៦ មាន​មី​ចំនួន ២០​កេះ​ធំ​.​ត្រីខកំប៉ុង​ចំនួន​៥០​យួរ​.​ទឹកត្រី​ទឹក​ស៊ី​អី​វ​១០០​យូរ​.​ទឹក​ផ្លែឈើ​៥០​កេះ​.​ទឹកបរិសុទ្ធ​៥០​កេះ​។​ព្រមទាំង​បានផ្តល់​ថវិកា​ដល់​បុគ្គលិក​ទីវាល​និង​សិក្ខាកាម​ចូលរួម​ប្រមាណ​៣០០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​២​ម៉ឺន​រឿ​ល នឹង​យោធា​ធិ​ន​ចំនួន​១៧​នាក់​ក្នុង​ម្នាក់ ដែល​ក្នុង​បាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ផងដែ​៕S/​