ទូត​កម្ពុជា​រៀបចំ​ពិធីជប់លាង​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥​នៅ​ទីក្រុង​សេ​អ៊ូ​ល ចូលរួម​ភ្ញៀ​ង​ជាង​៣០០​នាក់​និង​អង្គទូត​ជិត​១០០

861
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានរៀបចំ​ពិធីជប់លៀង​ជា​ផ្លូវការ​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យ​កំណើត​កងយោធពល​ខេ​មរ​:​ភូមិន្ទ នៅ​ស​ណ្ឋា​រ​គារ Lotte Hotel នាទី​ក្រុង​សេ​អ៊ូ​ល កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយមាន​ការចូលរួម​ពី ភ្ញៀវកិត្តិយស​ជាតិ​-​អន្ដរជាតិ ចូលរួម​ប្រមាណ​៣៦០​នាក់ រួមមាន​តំណាង​រដ្ឋាភិបាល​កូរ៉េ​ជា​អនុរដ្ឋមន្ត្រី​ការបរទេស លោក KANG Jeong-sik, និង​តំណាង​រដ្ឋសភាជាតិ លោក Byung Jae-ill, សមាជិក​រដ្ឋសភាជាតិ​កូរ៉េ និង​ជា​អនុប្រធាន​ក្រុម​សភា​មិត្តភាព​កម្ពុជា​-​កូរ៉េ រួមជាមួយ​នឹង​បណ្តា​អគ្គរាជទូត​-​រដ្ឋទូត និង​សេនានុព័ន្ធ​យោធា ព្រម​នឹង​មន្ត្រី​អាជ្ញាធរ​កូរ៉េ​ពាក់ព័ន្ធ រួមទាំង​បណ្តា​វិស័យ​ឯកជន​កូរ៉េ​។
​ក្នុងឱកាស​នោះ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សា​ធា​ធា​រណៈ​រដ្ឋ​កូរ៉េ​បាន ថ្លែង​ទៅកាន់​បណ្ដា​បណ្តា​អគ្គរាជទូត​-​និង​រដ្ឋទូត​ជិត​១០០ ព្រមទាំង​ភ្ញៀវ​អន្ដរជាតិ​ជាង​៣០០​នាក់ ដោយបាន​រំលឹក​ពី​ប្រ​វត្ត​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥​និង​ពី​ឯករាជ្យ​ជាតិ សន្ដិភាព ស្ថេរភាព​នយោបាយ របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែល​បានមក​ដោយ​លំបាក គឺ​បាន​លះបង់​សាច់​ស្រស់​ឈាម​របស់​យុទ្ធជន​ពលី​រាប់សែន​នាក់ និង​ពី​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ហើយក៏​បានបង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​កម្ពុ​ជាដ​ល់​ភ្ញៀវ​ចូលរួម ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​គួរ​បញ្ចាក់​ដែរ​ថា​៖ ក្នុង​ពិធីជប់លៀង​ផ្លូវការ​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥​នេះ ក៏បាន​រៀបចំ​បម្រើភ្ញៀវ​នូវ​មុខម្ហូប នំ បង្អែម​ខ្មែរ ព្រមជាមួយ​ក្រ​ម៉ា​អនុស្សាវរីយ​ដល់​ភ្ញៀវ​ចូលរួម​ទាំងអស់​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម