​ម៉ូតូ​បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​របួសធ្ងន់​នៅ​ស្រុក​កំពង់​សិលា​

1123
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​ម៉ូតូ​បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចន្លោះ​Km 132-133 ស្ថិត​ក្នុងភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​កាលពី​ព្រលប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់ថា​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វ៉ា ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​។ បើកបរ​ដោយ​ឈ្មោះ ស៊ីម ណៃ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ចាំ​ស្រី​ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​បាន​បុក​អ្នក​ថ្មើ​ជើង​ម្នាក់​ដើរ​ឆ្លងកាត់​ផ្លូវ​ឈ្មោះ​ចាន់​ឃ្នី​ភេទ​ប្រុស​អាយុ​៦៩​ឆ្នាំមាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​បណ្តាលអោយ​រងរបួស​ធ្ងន់ ទាំងពីរ​នាក់ ។

​ក្រោយ​កើតហេតុ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២​សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ការពារ​កន្លែងកើតហេតុ​និង​ជួយ​ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅកាន់​មណ្ឌល​សុខភាព​តក្កវិទ​ស្រុក​កំពង់សីលា​។​រីឯ​វត្ថុតាង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​បន្ត​តាម​នីតិវិធី ៕S/​

​ម៉ូតូ​បើក​បុក​អ្នកដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​របួសធ្ងន់​នៅ​ស្រុក​កំពង់​សិលា​

ទីតាំងផ្សាយពាណិជ្ជកម្ម