រថយន្ត​ធុន​ធំ​ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​ជាច្រើន និង របួស​ជាច្រើន​នាក់ នៅ​គល់ស្ពាន​ព្រះមុនីវង្ស

948
ចែករម្លែក

ដោយ:គ្រី សម្បត្តិ​/ភ្នំពេញ ៖ រថយន្ត​ដឹង​ទំនិញ​ប្រភេទ ៥​តោន​សង្ស័យ​ដឹក​លើស​ទម្ងន់ ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់ ជាន់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​ទៅបុក​រះ​រថយន្ត​ចំនួន​៤​គ្រឿង​រង​ការខូចខាត​កាលពី​វេលា​ម៉ោង៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ (​ត្រើយ​ខាងលិច​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេ​ត​គឺមាន​រថយន្ត​ដឹង​ទំនិញ​ប្រភេទ៥​តោន មួយគ្រឿង ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៤៨១៤ បើកបរ​ដោយ​បុរស​២​នាក់ ក្នុង​ល្បឿន​លឿន​មធ្យម ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ឡើង​ស្ពាន​ព្រះ​មនុ​វង្ស​ចាស់ ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​គល់ស្ពាន​ព្រះមុនីវង្ស ត្រើយ​ខាងលិច រថយន្ត​បង្ក​ចាប់​ហ្វ្រាំង​ជាន់​មិន​ស៊ី ក៏​ជ្រុល​ទៅបុក​រថយន្ត តូ​យូ​តា ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-២៨៣០ បណ្ដាលឲ្យ​ខូច​ខាត់​មួយ​កំណាត់​ក្រោយ​ទាំងស្រុង ហើយ​រថយន្ត​ព្រូស ក៏​ហោះ​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿ​ហង​ផ្សេងទៀត​ម៉ាក ព្រូស ពណ៌​ស្ក មិនមាន​ស្លាក​លេខ បណ្ដាលឲ្យ​រួញ​មួយ​កំណាត់​ក្រោយ និង រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ ខូច​ខាត់​បន្តិច​មិន​ចង់​មានរឿង​វែងឆ្ងាយ ក៏​បើក​ចេញពី​កន្លែងកើតហេតុ​បាត់។ ភ្លាមនោះ​ម្ចាស់​រថយន្ត​បង្ក​ភ័យ​ស្លន់ ក៏​បួង​ចង្កូត​ឲ្យ​ផុតពី​រថយន្ត និង ម៉ូតូ​ក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ពេល​ទំហឹង​បណ្ដាលឲ្យ​រថយន្ត​បង្ក​ស្រុញ​ក្បាល​គាប់​តៃកុង និង ព្រូ​រងរបួស​ធ្ងន់ (​បាក់ជើង​) បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌចំការមន បាន​ចុះ​មកដល់​ចំណុចកើតហេតុ ទំនាក់ទំនង​ជំនាញ​ចរាចរ​ក្រុង​ចុះមក​វាស់វែង​យក​រថយន្ត​បង្ក និង រថយន្ត​ទាំង​៣​គ្រឿង​ដែល រងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជួយ​មាន​វិធានការ​ទប់ស្កាត់​រថយន្ត​ធុន​ធំ ដែល​ចូលក្នុង​ក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​នៅពេល​ថ្ងៃ​ផង ​ព្រោះ​រថយន្ត​ធុន​ធំ​នេះ​តែងតែ​បង្កឲ្យមាន​គ្រោះថ្នាក់​ជា​ញឹក​ញ៉ាប់​ដល់​​ប្រជាពលរដ្ឋ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម