តប​តាម​បណ្តឹង​ប្រជាពលរដ្ឋ​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ចុះ​បិត​អាជីវកម្ម​បោច​មាន់​លក់​

793
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​បិទ​ទីតាំង​សិប្បកម្ម​បោច​មាន់​លក់​ដែល​បង្ក​ក្លិនស្អុយ​ប៉ះពាល់​ដល់​អ្នកជិតខាង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំងចម្រុះ​ចុះ​បិទ​ទីតាំង​សិប្បកម្ម​បោច​មាន់​លក់​នៅ​ផ្លូវ​បេតុង​ភូមិ​ចំរើន​ផល​៣ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។​

​សមាសភាព​កម្លាំងចម្រុះ​ដែល​ចុះ​បិទ​ទីតាំង​សិប្បកម្ម​បោច​មាន់​លក់​ខាងលើនេះ​រួមមាន កម្លាំង​សាលាខណ្ឌ​មានជ័យ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ប៉ុស្តិ​បឹងទំពុន​១ កម្លាំង​សាលាសង្កាត់​បឹងទំពុន​១ មន្ត្រី​បរិស្ថាន​និង​មន្ត្រី​ពេទ្យសត្វ​និង​មានការ​ចូលរួម​ពី​ស្ថាប​ណ្ណ័​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ការចុះ​បិទ​ទីតាំង​សិប្បកម្ម​បោច​មាន់​ខាងលើ​នេះ ​គឺ​ដោយមាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​​រស់នៅ​ក្បែរ​ទីតាំង​នេះ​ដោយសារ​ពួកគាត់​ទ្រាំ​និង​ក្លិនស្អុយ ​ជះ​ភាយ​ពិបាក​ក្នុង​ការរស់នៅ​ជាពិសេស​ពេល​បរិភោគ​បាយ​អាហារ​តែម្តង​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម