មន្ត្រី​តំបន់​យ៉ាង​ព្យុង​និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ជួបគ្នា​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ

888
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កាល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ជួបពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​តំបន់​យ៉ាង​ព្យ​ង​ខេត្ត​គ្យុ​ង​គី នៃ​សាធារណរដ្ឋ​កូរ៉េ​ឬ​ហៅ​កូរ៉េខាងត្បូង​) លើ​គម្រោង​បន្ត​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អនុញ្ញាតិ​អោយ​ជួប​សម្តែង​ការគួរសម​និង​ទទួល​ស្វាគមន៍​លោក​ហុង ស៊ុ​ង​ប្យ៉ូ (Mr. Hong Sung Pyo) នាយក​ផ្នែក​កម្មវិធី​អភិវឌ្ឍន៍​ចលនា​ភូមិ​ថ្មី នៃ​តំបន់​យ៉ាង​ព្យ​ង ខេត្ត​ក្យុ​ង​គី​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​នា​សាលាខេត្ត ។​

ប្រតិភូ​តំបន់​យ៉ាង​ព្យុង​បាន​ជម្រាប​ថា  អភិបាលក្រុង​នៃ​តំបន់​យ៉ាង​ព្យុង​បាន​ផ្លាស់ប្តូរ​កាលពី​ថ្មី​នេះ ប៉ុន្តែ​គម្រោង​កិច្ចសហប្រតិបត្តិការ​ដូ​ច​ចែង​ក្នុង​អនុស្សារណ​:​យោគយល់​ឆ្នាំ​២០១៦ រវាង​តំបន់​និង​ខេត្តបន្ទាយមានជ័យ​លើ​វិស័យ​កសិកម្ម សុខាភិបាល បណ្តុះបណ្តាល​ធនធានមនុស្ស​និង​មនុ​ស្សធ​ម៍​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ច​លន​ភូមិ​ថ្មី​របស់​រដ្ឋាភិបាល​កូរ៉េ នៅតែ​បន្ត​ធម្មតា ។​

លោក សួន បវរ រីករាយ​នឹង​ដំណឹង​នេះ ក៏​ដូច​ជ​សូម​ស្វា​គម​ន៍​ប្រតិភូ ហើយ​បញ្ជាក់ថា រដ្ឋបាលខេត្ត​សូម​អបអរ​លោក​អភិបាល​តំបន់​និង​មន្ត្រី ហើយ​សង្ឃឹមថា ស្មារតី​ខ្លឹមសារ​ដែល​បាន​ចុះ​នឹង​ត្រូវបាន​អនុវត្ត​អោយចេញ​ជា​ផ្លែផ្កា​ដើម្បី​ឧទ្ទិស​ដល់​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិ​និង​មិត្តភាព ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម