​ព្រះ​បរម​រូប ព្រះអង្គ​ឌួង​នៅ​ខេត្តកំពត​ត្រូវបាន​ប្រារព្ធ​ពិធីបួងសួង​

1897
ចែករម្លែក
  • 70
    Shares

ដោយៈ​ប​ញ្ញ​សាស្ត្រ​,​បូកគោ​/​កំ​ពតៈ​ព្រះ​បរម​រូប​សម្ដេចព្រះ​ហិ​រក្ស​រាមា​ឥស្សរាធិបតី​អង្គឌួង​ដែល​បាន​កសាង​នា​ដងព្រែក​កំពង់បាយ​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ​សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត​ខេត្តកំពត​ដែល​កសាងឡើង​ដើម្បី​ទុកជា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​នៃ​អតីត​កំពង់ផែ​អន្តរជាតិ​ខ្មែរ​មួយ​នេះ​ត្រូវបាន​បាន​ប្រារព្វ​ពិធីបួងសួង​តាម​ពុទ្ធា​នុ​ញ្ញា​ត្តិ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ក្រោម​ការ​និមន្ត​ចូលរួម​ពី​សម្ដេចព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក​ព្រះសង្ឃ​នាយករង​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា ចាន់តូ ​អគ្គទេសាភិបាល​ធនាគា​នៃ​កម្ពុជា​និង​លោក ជាវ តា​យ​អភិបាល​ខេត្តកំពត​។​

ព្រះ​បរម​រូប ព្រះអង្គ​ឌួង​នៅ​ខេត្តកំពត​ត្រូវបាន​ប្រារព្ធ​ពិធីបួងសួង​(​រូបថត​ក្រុមការងារ​)

លោក ហ៊ុយ ណាវី អ្នក​ដឹក​ការកសាង​ព្រះ​បរម​រូបនេះ​បាន​ឲ្យ​ដឹងថា​ព្រះ​បរម​រូប​សម្ដេច​​ព្រះ​ហិ​រក្ស​រាមា​ឥស្សរា​ធិបតី​​អង្គឌួង ព្រះ​បរមកោដ្ឋ​មួយ​ព្រះអង្គ​នេះ​គឺ​ដឹកនាំ​កសាង​ដោយ​សម្ដេច​ប្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក​និង​ការជួយឧបត្ថម្ភ​គាំទ្រ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​ដោយ​ចាប់​ផ្ដើមកសាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​៤​រោច ខែផល្គុន​ឆ្នាំវក​អដ្ឋស័ក ព​,​ស​២៥៦០​ត្រូវ​នឹង​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៧​។​

នៅក្នុង​ពិធីបួងសួង​នោះ​អភិបាល​ខេត្តកំពត​បាន​ចាត់ទុក​ការកសាង​ព្រះ​បរម​រូប​សម្ដេចព្រះ​អង្គឌួង​នេះ​គឺជា​មិន​គ្រាន់តែ​រួមចំណែក​ក្នុងការ​លើកកម្ពស់​តម្លៃ​ខាង​ជំនឿ​នោះទេ​។​ប៉ុន្តែ​តាមរយៈ​ព្រះ​បរម​រូបនេះ​នូវបាន​ជួយ​លើក​កម្ពស់​មុខមាត់​និង​សម្រស់​នៃ​ទឺ​កដី​ខេត្តកំពត​ក្នុងការ​ទាន់​ទាញ​ឲ្យ​ភ្ញៀ​ង​ទេស​ចរមក​ដើរលេង​កំសាន្ត​កាន់តែច្រើន​ថែមទៀត​ផងដែរ​។​ជាមួយនេះដែរ​លោក​បាន​ថ្លែង​ព្រះ​អំណរគុណ​និង អរគុណ​ចំពោះ​សម្ដេចព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក និង​លោក​ជា ចាន់តូ និង​លោកស្រី​ដែលមាន​ទឹក​ព្រះទ័យ​និង​ទឹកចិត្ត​ជ្រះថ្លា​រៀបចំ​កសាង​ព្រះ​បរម​រូបនេះ​ឡើង​ទុកជា​កេរ្តិ៍ដំណែល​សម្រាប់​ខេត្តកំពត​បានឃើញ​បានដឹង​ពី​អតីត​មហា​វិ​រក្ស​ត្រ​ខ្មែរ​យើង​។​

ព្រះ​បរម​រូប ព្រះអង្គ​ឌួង​នៅ​ខេត្តកំពត​ត្រូវបាន​ប្រារព្ធ​ពិធីបួងសួង​(​រូបថត​ក្រុមការងារ​)

សម្ដេចព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក ព្រះអង្គ​មាន​ពុទ្ធ​ដិ​កា​ឲ្យ​ដឹងថា​កាលដែល​ព្រះអង្គ លោក​ជា ចាន់តូ និង លោកស្រី​ព្រមទាំង​សប្បុរសជន​បាន​មូលមតិ​កសាង​ព្រះ​បរម​រូប​សម្ដេចព្រះ​អង្គឌួង​ស្ថិត​ដងព្រែក​កំពង់បាយ​គឺមាន​បំណង​កសាង​សមិទ្ធ​ល​ផល​សម្រាប់​ជា​គុណប្រយោជន៍​ដល់​ដែនដី​ខេត្តកំពត​និង​ដើម្បី​បញ្ជាក់​ឲ្យ​ដឹងថា​កាល​ដើម​ខេត្ត​
​កំពត​គឺជា​អតីត​កំពង់ផែ​អន្តរជាតិ​ខ្មែរ​មួយនា​សម័យកាល​ព្រះ​បរម​រូប​សម្ដេចព្រះ​អង្គឌួង​។​ព្រះអង្គ​គឺ​ក្សត្រ​មហា​វិ​រក្ស​ខ្មែរ​ប្រកបដោយ​ទសពិធ​រាជ​ធ៌​ម​បាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សង្គម​ជា​រូបវ័ន្ត​យ៉ាងច្រើន​និង​បានកា​ពារ​អធិតេយ្យភាព​ជាតិ​បូរណភាព​ដែក​ដី​និង​ឯករាជភាព​ជាតិ​។​ដូចនេះ​ត្រូវ​ចងចាំ​និង​ដឹង​គុណូបការៈ​ដ៏​ធំធេង​របស់​ព្រះអង្គ​ក្នុង​ក្រអៅបេះដូង​យើង​គ្រប់រូបៗ​ជាង​រៀងរហូត​។ ហើយ​ក្សត្រ​ព្រះអង្គ​នេះហើយ​ដែល​បាន​បោះ​ប្រាក់​សម្រាប់​ចាយវាយ​ដំបូង​
​នៅ​កម្ពុជា​គឺ​ប្រាក់​ស្លឹង​នោះ​។​

​សូមបញ្ជាក់ថា​រូបសំណាក​ព្រះអង្គ​ឌួង​ព្រះ​បរមកោដ្ឋ​ព្រះ​បរម​រូ​នេះ​ដែល​បាន​កសាង​នេះ​គឺ​ទ្រង់គ្រឿង​គង់​លើ​ព្រះទីន័ង​​អស​ស្វត សង់​អំពី​ស្ពាន់​ទម្ងន់​ពីរ​តោន​កន្លះ ។​កម្ពស់​បួន​ម៉ែត្រ​តម្កល់​លើ​ខឿន​ទម្រ​ធ្វើ​អំពី​ស៊ីម៉ង់​តិ៍​និង​មាន​តួ​ខឿន​ផ្នែក​ស្ដាំ​មាន​រូបចម្លាក់​តាម​រចនា​បទ​ប្រាសាទ​បា​យ័យ​និង​ខាងឆ្វេង​មាន​រូបចម្លាក់​ព្រះ​សាទ​អង្គឌួង​គង់​លើ​ទីន័ង​៕សរន

ព្រះ​បរម​រូប ព្រះអង្គ​ឌួង​នៅ​ខេត្តកំពត​ត្រូវបាន​ប្រារព្ធ​ពិធីបួងសួង​(​រូបថត​ក្រុមការងារ​)

ទីតាំងផ្សាយពាណិជ្ជកម្ម