ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ត្រៀម​ភេសជ្ជៈ​១​ម៉ឺន​កេស ឧ​ប​ត្ត​ម្ភ​ក្រុម​កីឡាករ​ទូកង​

881
ចែករម្លែក

​ភ្នំពេញ​: ក្នុងឱកាស​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​បន្ត​ឧបត្ថម្ភ​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ព្រមទាំង​អាវយឺត មួក ប្រេងឆា និង​សាប៊ូ ដល់​កីឡាករ​ទូកង​ចំនួន​១០០​ទូក​។

​កម្មវិធី​ប្រគល់​កញ្ចប់​ឧបត្ថម្ភ​នេះ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២០ វិច្ឆិកា នៅ​សួនច្បារ​ច្រមុះជ្រូក​ក្បែ​សណ្ឋាគារ​សុខា ជ្រោយចង្វារ​។

​ទូក​នីមួយៗ​នឹង​ទទួលបាន​ទឹក​ផ្លែឈើ​ជូ​ប​៣០​កេស ទឹកបរិសុទ្ធ​កម្ពុជា​៣០​កេស ភេសជ្ជៈ​បូ​វ​កម្លាំង​វី​ក​៥​កេស ស្រា​បៀរ​គូ​ដូ​១៥​កេស ព្រមទាំង​ប្រេងឆា Healthy Chef១​កេស និង​សាប៊ូ​Ora១​កេស​។
​ក្នុងចំណោម​ទូកង​ទាំង​១០០​ទូក ទូកង​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ លេខ​២ និង​លេខ​៣ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​សនឹង​ឧ​ប​ត្ត​ម្ភ​ស្រា​បៀរ​គូ​ដូ​ចំនួន​៥០​កេស បន្ទាប់ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ត្រូវបាន​បញ្ចប់​។
​កាលពី​ឆ្នាំមុន ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏បាន​ឧបត្ថម្ភ​កីឡាករ​ទូកង​ទាំងអស់​នូវ​ទឹក​សុទ្ធ ទឹក​ផ្លែឈើ ស្រា​បៀរ​គូ​ដូ អាវយឺត និង​មួក​សម្រាប់​ប្រើប្រាស់​អំឡុងពេល​ស្នាក់នៅ​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម