​រដ្ឋមន្ត្រី​ធនធានទឹក​អញ្ជើញ​ជា​កិត្តិយស​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​រវាង​កម្ពុជា​និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​

1278
ចែករម្លែក
  • 8
    Shares

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស ក្នុង​ពិធី​ចុះហត្ថលេខា
​លើ​កិច្ចព្រមព្រៀង​ឥណ​​ទាន​សម្បទាន​ដែលមាន​ថវិកា​សរុប​ចំនួន​៧៩​លាន​អឺរ៉ូ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ
(AFD)នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៨​។​

​ពិធី​ចុះហត្ថលេខា​នេះ​ប្រព្រឹត្តទៅ​នៅ​ទី​ស្តី ការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អគ្គបណ្ឌិត​សភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន និង​លោក Rémi GENEVEY ប្រធាន​នាយកដ្ឋាន​អឺរ៉ុប​ខាងកើត​,​ម​ជ្ឈឹ​ម​បូព៌ា​និង​អាស៊ី​របស់ AFD​។​

​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ជា​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ឥណទាន​សម្បទាន​ខាង​លើ​នេះ​នឹងត្រូវ​យកមក
ប្រើ​ប្រាស់​ក្នុង​កម្មវិធី ការគ្រប់គ្រង​ធនធានទឹក​និង​ការផ្លាស់ប្តូរ​កសិកម្ម​នៅ​កម្ពុជា​ជំហាន ទីមួយ (Water Resources Management and Argro-ecological Transition for Cambodia- WAT4CAM Program Phase-1) និង​ត្រូវអនុវត្ត​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ក្រសួង​ពាក់
ព័ន្ធមាន​ថវិកា​សរុប​ចំនួន​៧៩​លាន​អឺរ៉ូ​។ ក្នុងនោះ​មាន ទី​មួយ ឥណទាន​សម្បទាន​ពី AFD ចំនួន​៥៥​លាន​អឺរ៉ូ​។ ទី​ពីរ ជំនួយឥតសំណង​រប​ស់​សហភាព​អឺរ៉ុប​ចំនួន​១១,៥​លាន​អឺរ៉ូ​។ ទី​បី បដិភាគ​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​១២,៥​លាន​អឺរ៉ូ​។​

​អ្នកនាំពាក្យ​ក្រសួង​បន្តទៀតថា ថវិកា​ខាងលើនេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការងារ​ចំនួន​បួន​ផ្នែ ដូចខាងក្រោម ផ្នែក​ទីមួយ ការងារ​ស្តារឡើងវិញ​នូវ​គម្រោង​ប្រព័ន្ធ​ធា​រា សាស្ត្រ​និង​ការងារ​ស្តារ​ព្រែក​ដើម្បី​ពង្រីក​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែចម្ការ​របស់​បង​ប្អូន​ប្រជាកសិករ​ចំនួន​២០.០០០​ហិកតា​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ប្រាំ​ខេត្ត ដូចជា បាត់ដំបង សៀមរាប ព្រះវិហារ កំពង់ធំ និង កណ្តាល​។ ផ្នែក​ទី​ពីរ ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ តាមរយៈ​ការកសាង​សមត្ថភាព (Improvement of Irrigation Management Through Capacity Building)​។ ផ្នែក​ទី​បី គាំទ្រ​ដល់​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ធនធានទឹក (Support to Water Resources Monitoring and Management)​។ ផ្នែក​ទី​បួន គាំទ្រ​ដល់​ការអនុវត្ត​ប​ចេ្ច​ក​វិទ្យា​កសិកម្ម​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​និង​ការគាំទ្រ​ដល់​ចង្វាក់ ផលិតកម្ម​ស្រូវ (Support Innovative Farming Practices Improving Resilience to Climate Change and Support and Rice Value Chain)៕ Tp

ទីតាំងផ្សាយពាណិជ្ជកម្ម