ផ្ទុះ​ហ្គាស​សម្លាប់​មនុស្ស​៤២​នាក់​នៅលើ​រថយន្ដក្រុង​នៅ​ស៊ីម​បា​វ៉េ​

865
ចែករម្លែក

ប៉ូលិសស៊ីមបាវ៉េបាននិយាយកាលពីថ្ងៃសុក្រទី១៦វិច្ឆិកាថាយ៉ាងហោចណាស់អ្នកដំណើរ៤២នាក់បានស្លាប់បន្ទាប់ពីឧបទ្ទវហេតុដែលដែលគេសង្ស័យថាជាការផ្ទុះធុងហ្គាសមួយនៅលើរថយន្តក្រុងមួយ ដោយបានបណ្តាលឆេះរាលដាលបំផ្លាញរថយន្តក្រុងទាំងស្រុង ។

សារព័ត៌មានស៊ីមបាវ៉េ បាន​បង្ហាញរូបភាពនៃរថយន្តដែលត្រូវបានភ្លើងឆេះសល់តែគ្រោងឆ្អឹងនៅលើផ្លូវធំរវាងព្រំដែនអាហ្វ្រិកខាងត្បូងនិងទីក្រុងBulawayoប្រទេសស៊ីមបាវ៉េ ។

អ្នកនាំពាក្យប៉ូលិសបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ” មនុស្សជាង៤២នាក់បានស្លាប់ ហើយភាគច្រើននៃអ្នកស្លាប់ទាំងនោះ ត្រូវបានភ្លើងឆេះខ្លាំងរហូតដល់មើលមិនស្គាល់នោះទេ”។

ភាគច្រើនក្នុងចំណោមអ្នកដំណើរ៧០នាក់នេះ បានជាប់ខ្លួននៅក្នុងភ្លើងឆេះរថយន្តនេះ។

ក្រុមហ៊ុនរថយន្តក្រុងនេះ បាននិយាយថា ខ្លួនមានការសង្ស័យថា ធុងហ្គាសដែល ត្រូវបានលួចដឹកតាមរថយន្តក្រុងនេះ ដោយអ្នកដំណើរណាម្នាក់បានបង្កឱ្យផ្ទុះឡើងនៅកន្លែងដាក់អីវ៉ាន់របស់រថយន្តនេះ។

អ្នកបើករថយន្តនេះ បានរួចផុតពីការស្លាប់នៅក្នុងហេតុការណ៍នេះ ៕

រថយន្តក្រុងនេះ ឆេះខូចខាតទាំងស្រុង ក្នុងហេតុការណ៍នេះ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ