បា​យឺន ម៉ូ​និ​ច កំពុង​តាមដាន អ៊ែ​រិ​ន រ៉ា​ម​ស៊ី យ៉ាង​យកចិត្តទុកដាក់​

1292
ចែករម្លែក

​ក្រុម បា​យឺន ម៉ូ​និ​ច (Bayern Munich) នឹង​តាមដាន​យ៉ាង​ដិតដល់​លើ​គោលដៅ​ផ្ទេរ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ។​
​ ​
​ក្រុមការងារ​របស់​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ​នឹង​បង្ហាញមុខ​នៅ​ពហុ​កីឡដ្ឋាន Cardiff City អំឡុងពេល​ក្រុម​ដា​ណឺ​ម៉ាក​ប្រកួត​ជាមួយ​ក្រុម​វ៉េ​ល ដែល រ៉ា​ម​ស៊ី គឺជា​កីឡាករ​សំខាន់ ក្នុងការ​ប្រកួត​នេះ​។​
​ ​
​រ៉ា​ម​ស៊ី​និង​ក្លប Bayern ស្ថិតក្នុង​ការចរចា​ប​ឋ​ម​នៅឡើយ​ជុំវិញ​កិច្ចសន្យា​ហើយនឹង​ចាប់ផ្តើម នៅពេល​កិច្ចសន្យា​ជាមួយ​ក្លប អា​សេណ​ល​(Arsenal) ចប់​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។​
​ ​
​កាលពី​ខែ​មុន ក្លិប Arsenal បាន​ដក​សំណើ​ផ្តល់​កិច្ចសន្យា​បួន​ឆ្នាំ​ដែលមាន​ប្រាក់​ឈ្នួល ២៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដោយ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ពេញចិត្ត​តាមរក​ជម្រើស​ខ្សែបម្រើ​ផ្សេងទៀត​។ ប៉ុន្តែ​ក្លិប Bayern ចង់បាន​ខ្សែបម្រើ​សញ្ជាតិ វ៉េ​ល​រូបនេះ​ដោយ​ឥត​តម្លៃ​ខ្លួន​។​
​ ​
​រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) ជឿថា រ៉ា​ម​ស៊ី អាច​លេង​កន្លែង​ណា​ក៏បាន​ដែរ​នៅ​តំបន់​អឺរ៉ុប ហើយនឹង​មានការ​តថ្លៃ​គ្នា​។​
​ ​
​ហ្គី​ក បាន​និយាយថា “​ខ្ញុំ​គិតថា គាត់​មាន​បទពិសោធ​គ្រប់គ្រាន់​។ ខ្ញុំ​គិតថា គាត់​ធ្វើបាន​។ កាលពី​សប្តាហ៍​មុន គាត់​បំពេញ​តួនាទី​ផ្សេង​នៅ Arsenal ពេល​ប្រកួត​ជាមួយ​ក្រុម Sporting ហើយ​គាត់​ធ្វើ​បានល្អ​”​។​

​ចំណែក​កីឡាករ អា​ស្លី វី​លលៀម (Ashley Williams) បាន​និយាយថា មិត្ត​រួម​ក្រុម​របស់ខ្លួន អាច​ទទួលបាន​ជោគជ័យ​នៅ​ក្របខណ្ឌ Bundesliga ។ អា​ស្លី បាន​និយាយថា “​គាត់​អាច ធ្វើបាន​។ គ្មានអ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​។ គាត់​មាន​គុណភាព​។​គាត់​បំពេញ​តួនាទី​នេះ​ច្រើន ឆ្នាំ​មកហើយ​។ គាត់​លេង​ក្នុង​កម្រិត​អន្តរជាតិ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម