លោក ហ៊ុន ម៉ា​នី​: ភ្នំពេញ​ស្អាត​ផ្តើមចេញពី​ការចូលរួម​របស់​យុវជន​

1025
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ជម្រុញ បាន​លើកទឹកចិត្ត​ដល់​យុវជន ចូលរួម​អនុវត្ត និង​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ភ្នំពេញ​ស្អាត ដល់​យុវជន​ដទៃទៀត ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង និង​មុខមាត់​ប្រទេសជាតិ​។​

​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ពី​យុទ្ធនាការ​ភ្នំពេញ​ស្អាត នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​សន្ធរម៉ុក កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ២០១៨ លោក​ប្រធាន ស​.​ស​.​យ​.​ក បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​យុវជន​ត្រូវខិតខំ​សិក្សា​រៀនសូត្រ និង​ធ្វើ​ទង្វើ​ល្អៗ​ដល់​សង្គមជាតិ ដើម្បី​ក្លាយ​យុវជន​គំរូ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ជោគជ័យ​ក្នុង​ជីវិត​របស់​ប្អូនៗ គឺ​ជោគ ជ័យ​របស់​ប្រទេសជាតិ​ផងដែរ​។

​លោកស្រី ទេព កុលាប សហ​ស្ថាបនិក​នៃ​គម្រោង​ភ្នំពេញ​ស្អាត បាន​មានប្រសាសន៍ថា​៖ សំរាម និង​កាកសំណល់​ផ្សេងៗ បង្ករ​ឡើង​ដោយ​កត្តា​ជាច្រើន​ដូចជា ការប្រមូល​និង​ទុកដាក់​សំរាម​នៅមានកំរិត ទម្លាប់​របស់​ប្រជាជន​បោះចោល​សំរាម ប្រជាជន​ទទួលបាន​ការអប់រំ​ពី​ផលប៉ះបាល់​នៃ​កាកសំណល់​តិចតួច កម្មវិធី​អប់រំ​ពី​ការគ្រប់គ្រង​កាកសំណល់​នៅ​គ្រឹះស្ថាន​អប់រំ​មិនសូវ​ទូលំទូលាយ​។

​លោកស្រី​បានឱ្យដឹងថា​យុទ្ធនាការ​ភ្នំពេញ​ស្អាត​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៧ ហើយនឹង​បន្តធ្វើ​យុទ្ធនាការ​នេះ​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​អប់រំ និង​លើកទឹកចិត្ត​ដល់​ប្រជាជន ក្នុង​ការចូល​រួមសហកា​រ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​តាមរយៈ ការមិន​យោល​សំរាម​តាម​ទីសាធារណៈ ផ្សព្វផ្សាយ​ដល់​អ្នក​នៅ​ជុំវិញខ្លួន និង​ទុកដាក់​កាកសំណល់​ផ្សេងៗ ឲ្យ​បាន​ត្រឹមត្រូវ​។ យុទ្ធនាការ​នេះ​មានការ​ចូលរួម​យ៉ាង​ផុល​ផុល និង​ទទួលបាន​ការគាំទ្រ​ពី​យុវជន បណ្តា​ក្រុមហ៊ុន​ឯកជន សាលារៀន​រដ្ឋ​-​ឯកជន សាកលវិទ្យាល័យ សមាគម អង្គការ ជាតិ​-​អន្តរជាតិ ព្រមទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល​។
​ក្នុង​កម្មវិធី​នេះ​ក៏មាន​ការរៀបចំ​ល្បែង​លេង​កម្សាន្ត​ផ្សេងៗ និង​ការពិភាក្សា​ជា​ក្រុម​លើ​ប្រធានបទ​ខុសៗ​គ្នា ពាក់ព័ន្ធ​នឹង​ទីក្រុង​ស្អាត​។

​គួរ​បញ្ជាក់ថា ពាក់​ព​ន្ធ័​នឹង​ការងារ​បរិស្ថាន និង​អនាម័យ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ តែងតែ​យកចិត្តទុកដាក់ និង​ចូលរួម​អនុវត្ត​ជាប្រចាំ ចាប់តាំងពី​សាលារៀន​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ ហើយ​សាលារៀន​នៅតែ​បន្ត​គាំទ្រ​យុទ្ធនាការ និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ថែរក្សា​បរិ​ស្ថា​ត​សហគមន៍​ឲ្យ​បាន​ស្អាត ព្រមទាំង កាត់បន្ថយ​ការ​ចោល​សំរាម​នៅតាម​ទីសាធារណៈ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម