បុក​ខ្ទេច​មុខ​នៅ​ផ្លូវបំបែក​ចូល​ក្រុង​ស្ទឹងត្រែង​

1444
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​: កាលពី​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្កដោយ​រថយន្ត​មួយគ្រឿង​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​០៩​ពី​ខេត្តស្ទឹង​ត្រែង ឆ្ពោះទៅកាន់​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​។​ជា​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

បុក​ខ្ទេច​មុខ​នៅ​ផ្លូវបំបែក​ចូល​ក្រុង​ស្ទឹងត្រែង​

បើតាម​ប្រជាពលរដ្ឋ​នៅក្បែ​កន្លែងកើតហេតុ​បានឱ្យដឹងថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ស្តា​រិច របស់​ក្រុមហ៊ុន ហ្វ៊ូ​ហេង លី​មី​ធី​ត បើក​ពី​ត្បូង​ទៅ​ជើង ចូល​ក្រុង​ស្ទឹងត្រែង​។ លុះដល់​ផ្លូវបំបែក​ជា​បួន ក៏​ជ្រុល​ទៅបុក​ជាមួយ​ឡាន​ហ៊ី​យ៉ា​ុ​ន​ដាយ មកពី​ខេត្ត​រតនគីរី ដែល​កំពុង​បើកបរ​ពី​កើ​តទៅ​លិច​គ្នុង​គោលបំណង​ទៅ​ព្រំដែន​ថៃ ធ្វើឱ្យ​រថយន្ត​ប្រភេទ​ស្តា​រិច​បាន​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

អ្នកបើករថយន្ត​ស្តា​រិច​ឈ្មោះ វ៉ាន់ ឈឹម អាយុ ៤១ ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន ហ្វ៊ូ​ហេង លី​មី​ធី​ត រស់នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​ចំណែក​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ហ៊ី​យ៉ុ​ន​ដាយ​ឈ្មោះ សុខ លាង ភេទ ប្រុស អាយុ ៣២​ឆ្នាំ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មុខរបរ ស៊ីឈ្នួល​បើកឡាន​ឱ្យគេ​។
សមត្ថកិច្ច​បន្ថែមថា​ក្រោយពេល​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ម្ចាស់​រថយន្ត​ទាំងពីរ​បាន​សម្របសម្រួល​គ្នា​ដោយ​សុំ​មិន​មានការ​ប្តឹងផ្តល់​គ្នា​ឡើយ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម