បើក​ការដ្ឋាន​កែលម្អ​ផ្លូវ​ក្រួស​ក្រហម​ជាង​បួន​គីឡូ​នៅ​ឃុំ​តា​សួស​

1043
ចែករម្លែក

​ដោយៈ​វ៉ៃ​គោ​/​ស្វាយរៀងៈ​លោក ថន ថា​វុ​ទ្ធា និង​លោក ថោង រស់ អភិបាលរង​ស្រុក​ស្វាយជ្រំ តំណាង​លោក សុទ្ធ គឹម​ច័ន្ទ អភិបាលស្រុក​កាលពី​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើក​ការដ្ឋាន​កែលម្អ​ផ្លូវ​ក្រួស​ក្រហម​ចំនួន​មួយ​ខ្សែ ប្រវែង​៤៧០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្របែក​ប្រហោង ភូមិ​ត្រោក និង​ភូមិ​បឹង​អណ្តែង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​។​

បើក​ការដ្ឋាន​កែលម្អ​ផ្លូវ​ក្រួស​ក្រហម​ជាង​បួន​គីឡូ​នៅ​ឃុំ​តា​សួស​

​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​លោក ថន ថា​វុ​ទ្ធា បានលើកឡើង​ពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ចាប់ពី​ទីក្រុង​ដល់​ជនបទ ហើយ​នៅថ្ងៃនេះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​សួស​បានទទួល​នូវ​សមិទ្ធផល​ថ្មី​មួយទៀត គឺ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឆ្លងកាត់​ចំនួន​៣​ភូមិ ក្រោម​គម្រោង​មូលនិធិ​ស្រុក​ដែល​បានទទួល​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពី​ការផ្តល់​រង្វាន់​ក្នុងការ​ប្រកួតប្រជែង​គ​ម្រោ​ង​សម​ទ្ធិ​កម្ម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០១៨​។

​លោក​អភិបាលរង​ស្រុក​ក៏បាន​សំណូមពរ​និង​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅជាប់​បណ្តោយ​ផ្លូវ​កំពុងបើក​ការដ្ឋាន​នៅថ្ងៃនេះ​សូម​មានការ​យោគយល់​និង​អធ្យាស្រ័យ​ក្នុង​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​បើ​មានការ​ប៉ះពាល់​ដល់​ការកែលម្អ​ផ្លូវ​ដូចជា​ការត្រួសត្រាយ​កាប់​ដើមឈើ ឬ​ប៉ះ​ទៅលើ​របង​ផ្ទះ​ជាដើម​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម