ជួប​និង​ជួយ​ថវិកា​ដល់​ក្រុមកីឡា​ករក​ខេត្តបាត់ដំបង​ដែល​ត្រៀម​ចេញដំណើរ​ទៅ​ភ្នំពេញ​

1134
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​លោក​ងួន រតនៈ អភិបាលខេត្ត​និង លោក​ហឿន សា​គុណ​អភិបាលរង​ខេត្ត​បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​កីឡាករ​ទូ​ក​ខេត្ត​បាត់ដំបង​ចំនួន​បី​គ្រឿង ដែល​ត្រៀម​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ ។​

លោក​ងួន រតនៈ អភិបាលខេត្ត​និង លោក​ហឿន សា​គុណ​អភិបាលរង​ខេត្ត​បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​កីឡាករ​ទូ​ក​ខេត្តបាត់ដំបង

​លោក​ងួន​រតនៈ​បាន​បញ្ជាក់ថា​ក្រុមកីឡា​ទូក​ដែល​ទទួលបាន​បាន​ជ័យលាភី​លេខ​១​និង​លេខ​២​ចំនួន​បី​ទូក​ទទួល​បាន​ការជួយ​ឧ​បត្ដ​ម្ភ​ថវិកា​ពី​លោក​ងិន ឃ​ន​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​និង​ជា​ប្រធាន​ក្រុមការងារ​​ទី​១​ចុះជួយ​ក្រុង​បាត់ដំបង​និង​លោកស្រី​ចំនួន​ពីរលាន​រៀល​និង​លោ​កស រដ្ឋា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ក៍បាន​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​សម្រាប់​យកទៅ​ចំណាយ​នៅ​ក្នុងឱកាស​បុណ្យអុំទូក​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២១​ដល់​២៣​ខែវិច្ឆិកា​ខាងមុខនេះ​។​

លោក ងិន ឃន និងលោកស្រី

ក្នុងឱកាស​ជួប​សំណេះសំណាល​នេះដែរ​លោក​ងិន ឃ​ន​បាន​រំលឹក​ដល់​អ្នកតំណាង​ក្រុម​កីឡាករ​ពិសេស​គឺ​កីឡាករ​អុំទូក​​ម្នាក់ៗ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​របស់ខ្លួន​កុំឱ្យ​បានល្អ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម