រថយន្ត​សេរី​ទំនើប​បើក​លឿន រ៉េ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

1184
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ទំនើប​ម៉ាក​អូ​ឌី​ស្លាក​លេខ​ភ្នំពេញ​2AB-3011 បើក​បុក​បង្គោល​ភ្លើង​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោងជាង​១ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៧-១១-២០១៨ ដែល​ស្ថិតក្នុង​សង្កាត់​វត្ថ​ភ្នំ ខណ្ឌដូនពេញ រាជា​ធានី​ភ្នំពេញ​។

​ប្រភព​បន្តបាន​ឲ្យ​ដឹងថា រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក​អូ​ឌី ពណ៌​ប្រផេះ ពាក់​ស្លាក់​លេខ ភ្នំពេញ 2AB 3011 បើកបរ​ដោយ​បុរស​ជា​ជនជាតិ​បរទេស តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​ផ្លូវ​៩៦​ក៏បាន​បត់​រថយន្ត ខណៈ​មិន​ប្រយ័ត្ន​ក៏បាន​គេច​ពី​ម៉ូតូ​មួយគ្រឿង​បាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង​តែម្ដង​។​

​ក្រោយ​កើតហេតុ សម្ថ​កិច្ច​ចរាចរណ៍​ជំនាញ​បាន​ចុះមក​វាស់វែង នឹង​ស្ទួ​ច​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម