ពពួក​អាហារ​ដែល​អ្នក​នៅតែ​អាច​ប្រើប្រាស់​បាន ទោះបី​វា​បាន​ផុតកំណត់​

1507
ចែករម្លែក
  • 3
    Shares

​មាន​អាហារ​មួយចំនួន ប្រសិន​ជ្រុល​ទុក​ហួសកំណត់ អ្នក​នៅតែ​អាច​ប្រើប្រាស់​បន្ត ប៉ុន្តែ ត្រូវ​ថែទាំ​ក្នុង​បរិស្ថាន​សមស្រប​, ស្រឡះស្រឡំ និង​ស្អាតបាត ។​

​ស៊ុត​៖ តាម​របាយការណ៍​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាហារ​ស៊ុត​អាច​ទុក​បាន ៣ ទៅ ៥ សប្តាហ៍ ក្រោយពេល​អស់​កំណត់​ប្រើ ។ ប៉ុន្តែ ស៊ុត​ត្រូវ​រក្សាទុក​នៅ​សីតុណ្ហភាព​ក្រោម ៥ អស្សា​សេ ដើម្បី​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី Salmonella enteritides ពាក់ព័ន្ធ​ដល់​ការពុល​អាហារ ។​

​ទឹកស៊ីអ៊ីវ​៖ រយៈពេល​ប្រើប្រាស់​របស់​ទឹកស៊ីអ៊ីវ អាច​ចំណុះ​ទៅ​គ្រឿងទេស ដែល​ប្រើប្រាស់ ។ ប៉ុន្តែ ទឹកស៊ីអ៊ីវ​នឹង​ទុក​បាន​ក្នុងអំឡុងពេល​យ៉ាង​វែង ពេល​ពុំទាន់​បើក​គំរប ។ ពេល​បើក​គម្រប អ្នក​អាច​ប្រើប្រាស់​ដល់​ឆ្នាំ ប្រសិន​ទុក​ក្នុង​ទូទឹកកក ។​

​ទឹកដោះគោ​៖ អាស្រ័យទៅលើ​បរិមាណ​ជាតិ​ខ្លាញ់​ដែល​ទឹកដោះគោ​បាន​បើក​គម្រប អាច​ប្រើ​ពី ៥ ទៅ ១០ ថ្ងៃ ។ ចំពោះ​ទឹកដោះគោ​មាន​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ អាច​ប្រើប្រាស់​ក្រោយ ៥ ថ្ងៃ ផុតកំណត់​, ចំណែក​ទឹកដោះគោ​គ្មាន​ខ្លាញ់​នោះ​ពី ៧ ទៅ ១០ ថ្ងៃ ។​

​សាច់​ឆៅ​៖ ទោះបី​សាច់​ឆៅ និង​សាច់​បសុសត្វ​ទុក​បានតែ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ក្នុង​ទូទឹកកក តែ​វា​នៅតែ​បរិភោគបាន ប្រសិន​អ្នក​ទុក​ឲ្យ​កក ។ តាម Foodsatery.gov, សាច់​កិន​បង្កក នឹង​ទុក​បាន​ពី ៣ ទៅ ៤ ខែ​, ក្នុងពេល​មាន់​១​ក្បាល​អាច​បង្កក​ក្នុង​រង្វង់​១​ឆ្នាំ ។​

​ត្រី​កាត់កង់ៗ​៖ ដូចជា​សាច់​ស្រស់​ដែរ​, ត្រី​អាច​ទុក ៦ ទៅ ៩ ខែ ក្នុង​ទឹកកក ។​

​នំប៉័ង​៖ នំប៉័ង​កាត់​ចំណិតៗ​នឹង​រក្សាទុក​បាន​ក្នុង ៥ ទៅ ៧ ថ្ងៃ នៅ​សីតុណ្ហភាព​បន្ទាប់ ប្រសិន​វា​ត្រូវបាន​រក្សាទុក​ត្រឹមត្រូវ ។ រីឯ​ប្រសិន​ដាក់ចូល​ទឹកកក នឹង​រក្សាបាន​កម្រិត​ស្រស់​ក្នុង ៣ ទៅ ៤ ថ្ងៃ មុនពេល​ប្រែជា​ចាស់ ។​

​យ៉ា​អួរ​៖ យ៉ា​អួរ​ពុំទាន់​បើក​គម្រប​រក្សាទុក​ក្នុង​ទូទឹកកក បាន​ពី ១ ទៅ ២ សប្តាហ៍ ទោះបី​ហួសកំណត់​ប្រើប្រាស់ ។ ពេល​កក យ៉ា​អួរ​នឹង​រក្សាបាន​ដល់ ២ ខែ ។​

​កាហ្វេ​៖ កញ្ចប់​កាហ្វេ​ខ្មៅ​រលាយ ត្រូវបាន​រក្សា​ក្នុង​ទូទឹកកក អាច​គង់វង្ស​រហូត ។ រីឯ ក្នុង​សីតុណ្ហភាព​បន្ទាប់​, វា​នៅតែ​អូសបន្លាយ​អាយុ​ដល់ ២០ ឆ្នាំ ។ ប៉ុន្តែ វា​ត្រូវតែ​ជា​កាហ្វេ​គ្មាន​ផ្ទុក​ស្ករ​, ជាតិ​ខ្លាញ់​, ស្រូវ​សាឡី ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម