អ្នកស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កើន​ឡើងដល់​៧១​នាក់ ខណៈដែល​អ្នក​បាត់​ខ្លួន​មាន​ជាង​១.០០០​នាក់​

770
ចែករម្លែក

មនុស្សជាង១.០០០នាក់ស្ថិតនៅក្នុងបញ្ជីនៃពួកអ្នកដែលបាត់ខ្លួន បន្ទាប់ពីភ្លើងឆេះព្រៃខ្លាំងនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ប៉ុន្តែក្រុមអាជ្ញាធរបានបញ្ជាក់ថាវាមិនមានន័យថាក្នុងចំណោមអ្នកបាត់ខ្លួនទាំងនេះពួកគេស្លាប់ទាំងអស់នោះទេ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់៧១ នាក់កាលពីថ្ងៃសុក្រទី១៦វិច្ឆិកា បន្ទាប់ពីសាកសព៨នាក់ទៀតត្រូវបានរកឃើញខណៈដែលអ្នកដែលបាត់ខ្លួនបានកើនឡើងពី៦៣១ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដល់១.០១១នាក់ ។

ក្រុមមន្ត្រីនៅទីក្រុងប៊ូតេបាននិយាយថាបញ្ជីឈ្មោះនេះ អាចនឹងមានការប្រែប្រួលចំនួនអ្នកបាត់ខ្លួនឡើងចុះដោយអាចមានឈ្មោះស្ទួនគ្នា ដោយសារអ្នកខ្លះដែលបានរត់រួចពីភ្លើងឆេះនេះ ហើយ មិនដឹងថាពួកគេនោះត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននោះទេ ។

ក្រុមអាជ្ញាធរបាននិយាយថា ឥឡូវនេះ ភ្លើងឆេះព្រៃបានឆេះបំផ្លាញទីក្រុងផារ៉ាដាយ បានប​ង្កការខូចខាតនៅទីក្រុងម៉ាហ្គាលៀនិងទីក្រុង ខុនខូវដោយបានបំផ្លាញផ្ទះចំនួន៩.៧០០ខ្នងនិងអគារផ្ទះល្វែងចំនួន១៤៤អគារ។

ក្រុមអ្នកពន្លត់អគ្គិភ័យបានកំពុងបង្កើនការខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងឆេះព្រៃនេះ ដែលបាន​បំផ្លាញផ្ទៃដីព្រៃនិងវាលស្មៅសរុបចំនួន៥៧៤គីឡូម៉ែត្រការ៉េ ៕ដោយ៖សុខា/SN

ទីតាំងផ្សាយពាណិជ្ជកម្ម