បុរស​ម្នាក់​សង្ស័យ​អត់លុយ​ទិញ​គ្រឿងញៀន​ប្រើ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​បានសម្រេច​

1366
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​សង្ស័យ​អត់លុយ​ទិញ​គ្រឿងញៀន​ប្រើ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង របស់​ជនរងគ្រោះ​ម្នាក់​បានសម្រេច​ទៅហើយ នៅត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ​មួយកន្លែង ក្នុង​ក្រុមទី​៤ ភូមិខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ក្រោយពី​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ក៍បាន​បើក​ការស្រាវជ្រាវ​ភ្លាមៗ ដើម្បី​កំណត់​ពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ ទើប​ឈានដល់​ការឃាត់ខ្លួន​បាន និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​GTRZXM-25 ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1GU-8751 ដែលជា​របស់​ជនរងគ្រោះ ដើម្បី​យកមក​ប្រគល់ជូន​ជា​បណ្ដោះអាសន្ន​វិញ នៅត្រង់ចំណុច​ក្នុង​ក្រុម​២ ភូមិខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ នា​វេលា​ម៉ោង​២៖៣០​នាទី​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ​។​

​មន្ត្រីនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​បង្ក្រាបបាន​ក្នុង​បទល្មើស​លួច (​មាន​ស្ថាន​ទម្ងន់ទោស​) ឈ្មោះ ញ៉ែ​ប សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុម​២ ភូមិ ខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ និង​មាន​សារធាតុ​ញៀន​។ រីឯ​ជនរងគ្រោះ​ម្ចាស់​មូ​តូ​ឈ្មោះ ហ៊ុល ភក្ដី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់​នៅផ្ទះ​លេខ​១១២ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ក្រុម​៤ ភូមិខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។​

​ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ និង​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន បាននិងកំពុង​ស្ថិតក្រោម​ការបន្ត​ឃុំខ្លួន​សាកសួ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​និតិ​វិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម