ខ្សែ​រថ​នៃ​ផ្លូវដែក​ប៉ោយប៉ែត​-​សិរីសោភ័ណ​-​បាត់ដំបង បាន​ផ្អាក​ដំណើរការ​តាំងពី​ផ្លូវ​ខូច​ដោយ​ទឹក​លិច​

1379
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: ខ្សែ​រថ​នៃ​ផ្លូវដែក​ប៉ោយប៉ែត​-​សិរីសោភ័ណ​-​បាត់ដំបង​បាន​ផ្អាក​ដំណើរការ​ជាង​១​ខែ​មកហើយ តាំងពី​ផ្លូវ​ខូច​ដោយ​ទឹក​លិច​នៅ​ម្តុំ​អាង​អូរ​ខៃ​ដន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត និង​ដោយសារ​បញ្ហា​ក្បាលរថភ្លើង​ខូច​។​

​មន្ត្រី​នៃ​នាយកដ្ឋាន​ផ្លូវដែក​ក្រសួង​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ប្រចាំ​នៅ​ស្ថានីយ៍​ប៉ោយប៉ែត​ក្នុង​ល​ក្ខ័​ខ័​ណ្ឌ​មិន​ប​គ្ចេ​ញ​ឈ្មោះ​និង​អ្នកយាម​ប្រចាំការ​ចំណុច​ផ្លូវ​ឆ្លងកាត់​ផ្លូវដែក​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​វេ​នៅ​ម្ប្រា​ប់ កាសែត​រស្មី​កម្ពុជា ថ្ងៃទី​១៦​ខែវិច្ឆិកា​ថា : តាំងពី​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃទី​១០​ខែតុលា​មកទល់​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨ មក​ខ្សែ​រថ​នៃ​ផ្លូវដែក​ប៉ោយប៉ែត​-​សិរីសោភ័ណ​-​បាត់ដំបង​បាន​ផ្អាក​ដំណើរការ​។

​នោះ​មកពី​ការជួសជុល​ផ្លូវដែក​នៅ​ចំណុច​អូរ​ខៃ​ដន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​លិច​នោះ​ពុំទាន់​រួច​ស្រួលបួល​ដូចដើម​។​និង​ម្យាំ​ង​ទៀត ដោយសារ​ក្បាលរថភ្លើង​ចាស់ៗ​មាន​តិច ហើយ​ខូចខាត​បន្តបន្ទាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវដែក​ជាមួយ​រថយន្ត​ឆ្លងកាត់​ផង​និង​ក៏​មកពី​ត្រូវ​បង្វែរ​ក្បាល​ទាំងនោះ​ទៅ​ជួយ​សម្រួល​ការជួសជុល​ពង្រឹង​ផ្លូវដែក​កំណាត់​ពោធិសាត់​- ស្តុក​អាច​ម័​រមាស​-​ភ្នំពេញ សិន ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៩​និង​ទី​១០​ខែតុលា​ឆ្នាំ​២០១៨ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងមក​ជំនន់​ទឹកភ្លៀង​ក្នុង​ផ្ទៃ​អាង​អូរ​ខៃ​ដន​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត បាន​ហក់​ឡើង​និង​ហៀរ​ខ្ជាក់​ពី​ទំនប់​ខាងជើង​ដែល​នៅ​ប្រប​បណ្តោយ​ផ្លូវដែក និង​ផ្លូវជាតិ​លេខ​៥ បង្ក​អោយ​លិច​ផ្លូវដែក​២​ចំណុច :​ទី​១:​ចំណុច​ទល់មុខ​ផ្លូវ​ចូល​ទី​១ ដែល​បង្ក​អោយ​ហូរ​ច្រោះ​បាក់មុខ​ទឹកធំ​ផង ។​និង​ទី​២- ចំណុច​ក្បែរផ្លូវ​ចូល​ទឺ​ក​២ ។​

​តាំងពី​នោះមក ផ្លូវដែក​បាន​រង​ផលប៉ះពាល់ ខូចខាត​។ ហើយ​ផ្លូវ​នៅ​ចំណុច​ចន្លោះ​ស្ពានថ្ម​អូរ​ខៃ​ដន​និង​ផ្លូវជាតិ​លេខ​៥​ត្រង់​ភូមិ​យាង​សង្កាត់​និមិត្ត ក្បែរ​គ្នា​នឹង​ផ្លូវដែក​លិច​ទឹក​នៅ​អូ​ខៃ​ដន​នោះ ក៏បាន​រងគ្រោះ​ខូចខាត​ធ្ងន់ធ្ងរ ដោយ​រថយន្ត​ដឹក​ដី​នៃ​អាង​អូរ​ខៃ​ដន​របស់​ក្រុមហ៊ុន​វ៉​ត​ធឺរ​ស័​ប​ប្លាយ​របស់លោក​ឧកញ៉ា​កុក អាន ឆ្លងកាត់​ម្តុំ​ខ្លោងទ្វារ​ចូល​វត្ត​សុខសាន្ត រាប់រយ​គ្រឿងក្នុង​១​ថ្ងៃៗ ផងដែរ​។​

​គួរ​បញ្ជាក់ថា ផ្លូវដែក​កំណាត់​ប៉ោយប៉ែត​-​សិរី​សោ​ភ៍ណ​បាន​បើក​ដំណើរការ​ដឹកជញ្ជូន​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​វេ​(Royal Raiway) កាលពី​ថ្ងៃទី​៤​ខែមេសា​ឆ្នៃ​២០១៨ ។​ឯកំ​ណាត់​ផ្លូវដែក​សិរីសោភ័ណ​-​បាត់ដំបង បើក​ដំណើរការ​នៅ​ថ្ងៃទី​២៩​ឧសភា ។​ដំណើរការ​នេះ មាន​ក្បាលរថភ្លើង​១ ទូរ​អ្នកដំណើរ​១​និង​ទូរ​ការ​១ ហើយ​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម