សព​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន នឹងត្រូវ​បូជា​ថ្ងៃទី​១៩​វិច្ឆិកា ម៉ោង​៥​ល្ងាច​

1298
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: បើតាម​ការគ្រោងទុក សព របស់​អ្នក​ប្រាជ​ចាប៉ី លោក ប្រាជ្ញ ឈួន និង​ធ្វើ​ពិធី​បូជា​តាម​ប្រពៃណី នៅ​វត្ត​បុ​ទុម​វ​ត្តី វេលា​ម៉ោង ៥​ល្ងាច ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៩ វិច្ឆិកា ២០១៨ ខាងមុខ​នេះហើយ បន្ទាប់ពី​សព តម្កល់ទុក​។

​ក្រុមគ្រួសារ​របស់ ព្រឹទ្ធបុរស ប្រាជ្ញ ឈួន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយពេល​បូជាសព​លោកតា រួចរាល់ ក្រុមគ្រួសារ​លោក នឹង​រៀបចំ​ពិធីបុណ្យ​គម្រប់ ៧ ថ្ងៃ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី​២២ ខែវិច្ឆិកា ឆ្នាំ ២០១៨​នៅឯ​ស្រុកកំណើត​របស់លោក ស្ថិតនៅក្នុង ភូមិ​សម៉រ​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។

​សូម​រំលឹកថា ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បានទទួល​មរណភាព​ក្នុង​វ័យ​៨២​ឆ្នាំ កាលពី​វេលា​ម៉ោង ១:៣០​នាទី ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា ដោយ​រោគាពាធ លោក​ធ្លាប់មាន​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​មុខ ដូចជា​ទឹកនោមផ្អែម ជំងឺ​សួត បេះ​ដួង នឹង​លើសឈាម​។ ជំងឺ​របស់លោក​បានធ្វើ​ទុក​ខ្លាំង កាលពីដើម​ខែវិច្ឆិកា ដូច្នេះ​ក្រុមគ្រួសារ​បាន​បញ្ជូន​លោក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត តាកែវ មុនពេល​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ កាល​ម៉ែត្រ​។ ដោយ​ទ្រាំទ្រ​នឹង​ជំងឺ​ជាង​១០​ឆ្នាំ​មកនេះ​មិនបាន ទើប​ជំងឺ​លោក​ឈាន​ចូលដល់​ដំណាក់កាល​ចុងក្រោយ​។

​បន្ទាប់ពី​ចែក​ឋានស​ពបាន​យកមក​តម្កល់ទុក​នៅ​សាលា​ធម្មសភា​វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ក្រោម​ការឧបត្ថម្ភ​រប​ស់​សម្តេចព្រះ​មហាសុមេធាធិបតី សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាស​ម្តេច​ព្រះចៅអធិការ វត្ត​បទុម​វ​តី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម