រថយន្ត​៣​គ្រឿង ម៉ូតូ​៤​គ្រឿង រង​ការខូចខាត និង​មនុស្ស​មួយចំនួន​រងរបួស ដោយសារ​ជនជាតិ​ចិន​ម្នាក់​បើក​រថយន្តបុក​បន្តបន្ទាប់ ក្នុង​ក្រុងព្រះសីហនុ​

1061
ចែករម្លែក

​ដោយ​: វណ្ណៈ / ខេត្ត​ព្រះសីហនុ​: នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​អោយដឹងពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន បុក​បន្ត​ពីមួយ​ទៅមួយ រហូតដល់​ពលរដ្ឋ​ស្ទាក់​ចាប់បាន​។ ហេតុការណ៍​នេះ កើតឡើង​ក្នុង​ទីក្រុង​ព្រះសីហនុ កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​ប្រភព​ដដែល​បាន​បន្ត​រថា ដើមហេតុ​ដំបូង ការបុក​ប៉ះ​បានកើត​ឡើងលើ​ផ្លូវ​បេ​តុ ត្រង់ចំណុច​បុរី​ប៊ី​អេស​អូរ​មួយ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បង្កដោយ​រថយន្ត​០១​គ្រឿង​ម៉ាក HYUNDAI STARIX ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ព្រះសីហនុ​2B-8018 បើកបរ​ដោយ​ឈ្មោះ ZHEAR MING LUY ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ​ស៊ិន​យ៉ុង​លី ស្នាក់នៅ​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​ជើង ឆ្ពោះទៅ​ត្បូង ( បើក​ចេញពី​ក្នុង​បូរី​ប៊ី​អេស​ឆ្ពោះទៅ​ផ្លូវ​មិត្តភាព ) លុះដល់​ចំណុចកើតហេតុ​បាន​បុក​ប៉ះ​លើក​ទី​១ នឹង​រថយន្ត​០១​គ្រឿង​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​ភ្នំពេញ​2AQ-8189 បើកបរ​ដោយ​ឈ្មោះ ហេង ឡេង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ទិសដៅ​ផ្ទុយគ្នា រួច​រថយន្ត​បង្ក​បាន​បើក​រត់​ទៅបុក​លើក​ទី​២ នឹង​ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក HONDA C125 និង​ម៉ាក SMASH ឈប់​ចត​មុខផ្ទះ ម្ចាស់​ឈ្មោះ ឡឹង ស្កូ​ដាលីន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​បុគ្គលិករ​ដ្ឋា​ករ​ទឹក ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយក៍​បន្ត​បើក​រត់​ទៅបុក​លើក​ទី​៣ នឹង​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក HONDA C100 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1B-1339 បើកបរ​ដោយ​ឈ្មោះ សៅ សុ​ផា​រ៉ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ដាំបាយ​ហាង​ចិន ស្នាក់នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា​។

​បន្ទាប់មក​រថយន្ត​បង្ក​ក៍បាន​បើក​រត់​រហូត​ទៅបុក​លើ​ក​ទី​៤ នឹង​រថយន្ត​០១​គ្រឿង​ទៀត​ម៉ាក SIENNA ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AB-7572 ឈប់​ចត​លើផ្លូវ អ្នកបើកបរ​ឈ្មោះ រស់ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​វី​វូ ស្នាក់នៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា រួចហើយ​រថយន្ត​បង្កក៍​បាន​ថយ​បុក​កិន​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ​1H-6751​អ្នកបើកបរ​ឈ្មោះ ម៉េ​ត សុខន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងដែក រួម​ដំណើរ​០១​នាក់​ឈ្មោះ ម៉េ​ត មើ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងដែក អ្នក​ទាំងពីរ​ស្នាក់នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​ស្របគ្នា ។​
​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ZHEAR MING LUY ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ អូស​ចេញ​ក្រៅ​រថយន្ត រួចហើយ​វាយដំ​បណ្តាលអោយ​រង​បួស​ផងដែរ ។​
​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន ០៣​នាក់ ៖
១-​ឈ្មោះ ម៉េ​ត សុខន អ្នកបើកបរ​ម៉ូតូ HONDA C125 រងរបួស​ស្រាល ។​
២-​ឈ្មោះ ម៉េ​ត មើ​ត អ្នករួមដំណើរ​លើ​ម៉ូតូ HONDA C125 រងរបួស​ស្រាល ។​
៣-​ឈ្មោះ ZHEAR MING LUY
​អ្នកបើកបរ​រថយន្ត HYUNDAI STARIX បង្កហេតុ រងរបួស​មធ្យម បញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​បញ្ជាក់​៖ រថយន្ត​០១​គ្រឿង​ម៉ាក SIENNA ខូចខាត​ស្រាល ម្ចាស់​សុំ​យកទៅ​ជួសជុល​វិញ​ដោយ​ខ្លួនឯង មិនមាន​ការប្ដឹង​ផ្ដល់​ទេ ។

​រីឯ​វត្ថុតាង​រថយន្ត​ចំនួន​០៣​គ្រឿង និង ម៉ូតូ​ចំនួន​០៤​គ្រឿង សមត្ថកិច្ច​យកមក រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​បន្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម