ក្រសួង​ធនធានទឹក​: កំពត តាកែវ និង កំពង់ស្ពឺ អាចមាន​ភ្លៀង​ខ្លាំង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​

2683
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ ក្រសួង​ធនធានទឹក និង ឧតុនិយម បញ្ជាក់ថា ខេត្តកំពត តាកែវ និង កំពង់ស្ពឺ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ។

​ក្រសួង​ធនធានទឹក ជូនដំណឹង ថា វិ​សម្ពាធ​ទាប​នៅលើ​សមុទ្រ​ចិន​ខាងត្បូង បាន​វិ​វត្ត​ខ្លួន​ទៅជា​កូន​ព្យុះ​ទី​២៧ ឈ្មោះ តូ​រ៉ា​ហ្គី “Toragi”​និង​កំពុងស្ថិត​នៅក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម ។

​ព្យុះ​ទី​២៧​នេះ នឹងធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ភាគខាងត្បូង​ប្រទេស​កម្ពុជា មុននឹង​ថយឥទ្ធិពល​ជា​វិ​សម្ពាធ​វិញ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។

​ក្រសួង​ធនធានទឹក ស្នើឱ្យ​បងប្អូន​ប្រជា​នេសាទ និង អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម