តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដល់​ស្រុ​សំឡូត​បញ្ជូនទៅ​តុលាការ​ពីបទ​រំលោភ​ទំនុកចិត្ត​

1492
ចែករម្លែក
  • 697
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១៩ រប​.​អក ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ របស់​ព្រះរាជ​អ​ជ្ញា​រង​ហេង លុយ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១៥​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតន​: ក្រុង​បាត់ដំបង ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ថំ​បូ​ង​នៅ​រសៀល​ថ្ងៃទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក អូន ហ្វៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ជួន ភក្តី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្ត ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អូរ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម