ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​បុក​របាំង​ថ្ម​អូស​ច្រើន​ម៉ែត្រ បោក​ក្បាល​ស្លាប់​នៅ​កន្លែង​

1042
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​មានមុខរ​បរ​លក់​ជ្រុ​ញ​និង​អង្រែ ដឹក​តាម​ម៉ូតូ​ម្នាក់ ទើបនឹង​ចេញពី​ហូបចុក​ជាមួយ​បងប្អូន​និង​មិត្តភក្តិ​ជិះ​ម៉ូតូ​មួយគ្រឿង ត្រឡប់ទៅផ្ទះ​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​ដួល​អូស​ជាច្រើន​ម៉ែត្រ បោក​ក្បាល​នឹង​ថ្នល់​ពេញទំហឹង​ស្លាប់​នៅនឹងកន្លែង​មួយ​រំពេច​។ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃ សៅរ៍​ទី​១៧ ខែ​វិ​ច្ឆ​ការ​ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​វត្ត​ជម្ពូ​វន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ តឿន ឌុល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកលក់​ជ្រុ​ញ និង​អង្រែ ដឹក​តាម​ម៉ូតូ ស្នាក់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត ផ្ទះ​លេខ​៦៧ ភូមិ​ច្រកស្វាយ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

​តាម​ប្រ​ភ​ព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1H 2115 ទៅ​ហូបចុក​ជាមួយ​បងប្អូន​និង​មិត្តភក្តិ នៅ​ម្តុំ​ផ្សារ​កំបូល លុះ​ដល់ពេល​ហូបចុក​ជាមួយ​បងប្អូន​រួចរាល់ ហើយ​ក៏បាន​បែកផ្លូវ​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន ចំណែក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បានរ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ដួល​អូស​ជាច្រើន​ម៉ែត្រ​បោក​ក្បាល​នឹង​ថ្នល់​បែកក្បាល និង​បែក​មួកសុវត្ថិភាព ដែល​ជនរងគ្រោះ​ពាក់​ជាប់​នៅ​នឹង​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌​។ បន្ទាប់មក​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​បាន​ចុះមក​ដល់​រួច បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ជនរងគ្រោះ ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បានធ្វើការ​វាស់វែង​យក​ម៉ូតូ​នៅ​រក្សាទុក​បណ្តោះអាសន្ន នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​យក​ត្រឡប់ទៅផ្ទះ​វិញ​។ ដោយឡែក​សព​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ រួច​ប្រគល់ជូន​សាច់ញាតិ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម