​ឆ្នាំ​២០១៩​ខាងមុខ​ភ្លៀង​ដើមឆ្នាំ​យឺតយូរ​ក្រសួង​ធនធានទឹក​ប្រាប់​ឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ត្រៀមលក្ខណៈ​ជួយ​កសិករ​ ​

945
ចែករម្លែក

​ដោយៈ បា​យ៉ង់​/ ​ភ្នំពេញៈ ដោយ​ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល​ខុសពី​ទម្លាប់​ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ភ្លៀង​
ដើមឆ្នាំ​បាន​លឿននិង​ចុងឆ្នាំ​អូសបន្លាយ​​ខុសប្លែក​នឹង ឆ្នាំ​២០១៩ ខាងមុខ​។ ដូច្នេះ​វា​អាច​ភ្លៀង​ដើមឆ្នាំ​មាន​សភាព​យឺតយូ​រ
​ជាហេតុ​បណ្តាល​ឲ្យ​មានការ​ព្រួយបារម្ភ​និង​កង្វះខាត​ទឹក​ស្រោចស្រព​ប្រើប្រាស់​។​

​ដើម្បី​ជា​វិធានការ​ខាងលើ​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានបញ្ជាក់​ប្រាប់ រស្មី​កម្ពុជា
ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ​ថា ក្រសួងត្រូវប្រកាន់យក​បី​ច​ណុ​ច​សំខាន់​ដូចជា ទីមួយ​.​យកចិត្តទុកដាក់​និង​ដោះស្រាយដោយ​
ប្រើប្រាស់​គ្រប់​លទ្ធភាព​ជួយសង្គ្រោះ​ដល់​ការងារ​បង្កបង្កើនផល​របស់​បងប្អូន​​ប្រជាកសិករ​នៅ​គ្រប់​ទីកន្លែង​ដែលមាន​ប្រភពទឹក​។
ទី​ពីរ​.​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់​ដែលមាន​ការចាត់តាំង​រួចជាស្រេច​ត្រូវ​ចុះ​ក្តាប់និង​ដោះស្រាយ​ជាបន្ទាន់​នូវ​​រាល់​បញ្ហា​ដែល​ពាក់
ព័ន្ធ​នឹង​ទឹក​។ ទី​បី​.​គ្រប់​មន្ទីរ​ទាំងអស់​ត្រូវ​ធ្វើ​ការងារ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ក្នុងន័យ​ណែនាំ​ដល់​បងប្អូន​
កសិករ​ចៀស​​វាង​ការ​បង្កបង្កើនផល​នា​ដើមរដូវ​ច្រើន​ហួសហេតុ​ឆ្ងាយ​ពី​ប្រភពទឹក​ដែល​អាច​ក្លាយជា​មហន្តរាយ​ធ្ងន់ធ្ងរ​ឈានទៅ
ដល់​កង្វះខាត​ទឹក​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ជីវភាព​​ប្រចាំថ្ងៃ​ថែមទៀត​។

​ដើម្បី​ឲ្យ​កាន់តែច្បាស់​លាស់​នៃ​វិធានការ​នេះ​លោក​រដ្ឋលេខាធិការ បាន​លើកយក​អនុសាសន៍​លោក លឹម គានហោ រដ្ឋមន្ត្រី​
មក​បញ្ជាក់ជូន​ថា ត្រូវ​ចុះ​ដល់ទី​តាំង​ចាត់​​ទុកជា​វិធាន​ការប្រសើរ​និង​មាន​ប្រសិទ្ធភាព​បំផុត​។ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា លោក​រដ្ឋមន្ត្រី
​បាន​អញ្ជើញ​ចុះ​ដល់ ស្រុក​មង្គលបុរី ឃុំ​សឿ ដើម្បី​ពិនិត្យមើល​ស្ថានភាព ជាក់ស្តែង​ស្រូវ​ព្រមទាំង​វាយតម្លៃ​និង​មាន​វិធានការ​បន្ថែម
​ចៀសវាង​កុំ​ឲ្យ​សភាពការណ៍​ដូច​នា ឆ្នាំ​២០១៦ កើតមានឡើង​សារជាថ្មី​ទៀត​។

​ក្នុង​ដំណើរ​បេសកកម្ម​របស់​លោក​រដ្ឋមន្ត្រី​ក៍មាន​ការចូលរួម​ពី​លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ ដើម្បី​មានការ
​យល់ច្បាស់​ពី សភាពការណ៍​អាកាស​​ធាតុ​និង​បណ្តា​វិធានការដែល​ត្រូវប្រកាន់យក​។

​ស្ថិតក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​បានសម្រេច​រៀបចំ​ជូន​នូវ​ស្ថានីយ​បូមទឹក​ថ្មី​ពីរ​កន្លែង បំពាក់​ដោយ​ម៉ាស៊ីនបូមទឹក ហ៊ុន សែន
ទំហំ​ប្រាំ​តឹកដែល​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទុកជា​ចំណងដៃ​ជូន​ប្រជា
ពលរដ្ឋ​នៅ​ទីនោះ​៕ Tp


ទីតាំងផ្សាយពាណិជ្ជកម្ម