ក្រុង​ក្វាង​ចូ​វរ​បស់​ចិន បង្កើត​ទូរថភ្លើង​សម្រាប់តែ​ស្រី្ត​ជិះ​

1293
ចែករម្លែក

ក្រុមមន្ត្រី​អយស្ម័យយាន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៣ មិថុនា​ថា ក្រុង​ក្វាង​ចូ​វ នៅ​ខេត្ត​ក្វាង​ទុង​នឹង​​អនុញ្ញាត​ឱ្យតែ​ស្ត្រី​ជិះ​នៅ​ទូរថភ្លើង​ក្រោម​ដី​សម្រាប់តែ​ស្ត្រី ចាប់ពី​ថ្ងៃ​ពុធ​នៅ​សប្តាហ៍​នេះ ។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទីក្រុង​កាន់តែ​ច្រើនឡើង​នៅលើ​ពិភពលោក ដូចជា​ទីក្រុង​តូ​ក្យូ ញូវដែលី និង ទីក្រុង​រី​យ៉ូ បានចាប់ផ្តើម​ដាក់ឱ្យ​ដំណើរ​ទូរ​ភ្លើង​សម្រាប់តែ​ស្ត្រី​ជិះ​ប៉ុណ្ណោះ​ដើម្បី​ទប់ស្កាត់​សកម្ម​ភា​រំលោភបំពាន​យាយី​រំខាន​ដល់​ក្រុម​អ្នកដំណើរ​ជា​ស្ត្រី​។

ក្រុមមន្ត្រី​អយស្ម័យយាន​បាន​និយាយថា នឹងមាន​ទូរ​ភ្លើង​បែបនេះ​ចំនួន​១​សម្រាប់​រថភ្លើង​នីមួយៗ ហើយ​​វា​នឹង​ត្រូវបាន​រក្សាទុក​សម្រាប់​តែ​ស្ត្រី នៅ​អំឡុងពេល​មនុស្ស​ចេញចូល​ធ្វើការ​ច្រើន​នោះ គឺ​ម៉ោង ៧:៣០​ទៅ​៩:៣០​ព្រឹក និង ពី​ម៉ោង​៥​ទៅ​៧​ល្ងាច នៅ​ថ្ងៃ​ធ្វើការ​។ ប៉ុន្តែ ទូរ​ភ្លើង​ទាំងនេះ នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​បុរស​ជិះ នៅពេលដែល​វា​មិន​មា​ញឹក​ខ្លាំង​នោះ ។​

​ក្រុមហ៊ុន​រថភ្លើង​នេះ នឹង​ស្វែងរក​ការផ្តល់​មតិយោបល់​ជា​សាធារណៈ បន្ទាប់ពី​ការសាកល្បង​ដំណើរ​ទូរ​ភ្លើង​ស្រី្ត​នេះ ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​។​

មន្ត្រី​អយស្ម័យយាន​ម្នាក់​នៅ​ទីក្រុង​នេះ បាន​និយាយ​មិន​បញ្ចេញ​ឈ្នោះ​ថា “​ប្តី​ប្រពន្ធ មិត្តភក្តិ និង ក្រុមគ្រួសារ​អាច​ចង់​នៅ​ជុំគ្នា​នៅពេល​ធ្វើដំណើរ​តាម​រថភ្លើង ដូចនេះ ក្នុងករណី​ទាំងនេះ វា​មិន​ស័ក្តិសម​ឡើយ ដែល​បង្ខំ​ឱ្យ​ពួក​អ្នកដំណើរ​ជា​ប្រុស​ចាក​ចេញពី​ទូរថភ្លើង​ទាំងនោះ​”​។

​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ករណី​រំលោភបំពាន​ផ្លូវភេទ​ចំនួន​៧៤​ករណី ត្រូវបាន​រាយការណ៍ ដោយ​ជាប់​ទាក់​ទៅនឹង​ការធ្វើដំណើរ​តាមរ​ភ្លើង​ក្រុង​ក្វាង​ចូ​វ​នេះ​៕

ទូរ​ភ្លើង​សម្រាប់តែ​ស្ត្រី​នៅ​ទីក្រុង​ហ្សា​ការ​តា ឥ​ណូ​នេ​ស៊ី
ទូរ​ភ្លើង​សម្រាប់តែ​ស្ត្រី​នៅ​ទីក្រុង​តូ​ក្យូ
រថភ្លើង​ក្រោម​ដី​នៅ​ទីក្រុង​ក្វាង​ចូ​វ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ