ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើករថយន្ត​ស៊េរី​ទំនើប​បុក​រះ​រឺ​ម៉ក​ម៉ូតូ​កង់​បី​និង​ម៉ូតូ​ជាច្រើន​គ្រឿង​រងរបួស​ធ្ងន់​បុរស​ម្នាក់​

859
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រ​វឹ​ស្រា​បើករថយន្ត​ស៊េរី​ម៉ាក​ហ្វ​រ​ន័​មួយគ្រឿង ​ជ្រុល​ចង្កូត​ទៅបុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​១​គ្រឿង​និង​ម៉ូតូ​៣​គ្រឿង​ចត​ស្រៀ​ម​នៅមុខ​ភ​ជនី​យ​ដ្ឋា​ន វិចិត្រ សម្បត្តិ រុញ​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ម្ចាស់​កង់​បី​រងរបួស​ធ្ងន់​។​

​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១-១០​នាទី​យប់​ថ្ងៃទី​១៨ ​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​ ស្ថិតនៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​(​វិ​ចិត្ត សម្បត្តិ​)​តាម​បណ្តោយ​ផ្លូវ​២១៥​កែង​និង​១៥០ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហ​តុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​បើក​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​ហ្វ​រន័ព​ណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-8666​ ធ្វើដំណើរ​តាម​បណ្តោយ​​ផ្លូវ​២១៥​ទិ​ដ​ដៅ​ពី​ត្បូង​ទៅ​ជើង។ ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេច​ង្កូ​ចមក​ខាងស្តាំ​ជ្រុល​ទៅបុក​រឺ​ម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​ពណ៌​ក្រហម ​ដែល​ម្ចាស់​អង្គុយ​នៅ​ខាងក្នុង​ចត​ស្រៀ​ម​តាម​ចិញ្ចើមផ្លូវ​ស្រប​ទិសដៅ​គ្នា​ពីក្រោយ​ពេញទំហឹង​រុញ​ទៅមុខ​ដោយ​ទាំង​ម៉ូតូ​៣​គ្រឿង​១​គ្រឿង​ម៉ាក​PCX​ពណ៌​ស ទី​២​សង់​សេ​១២៥​ស៊េរី​០៨​ពណ៌​ខ្មៅ ទី​៣​សង់​ស៊េរី​ចាស់​សេ​១១០​ពណ៌​ទក​ប៉ិច​ចត​ក្បែរ​ម៉ូតូ​កង់​បី​រុញ​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ​ផ្លោង​ម្ចាស់​ម៉ូតូ​កង់​បី​បោក​ទៅ​និង​ថ្នល់​រងរបួស​បាក់ដៃ​ស្តាំ​ម្ខាង​និង​ជើង​ខាងឆ្វេង​ធ្ងន់​។​ បន្ទាប់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ក្លី​នី​ក​ហុង ហាក់​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​

​ក្រោយ​ហេតុ​ការ​ម្ចាស់​រថយន្ត​បង្ក​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​នេះ​ បាន​ចាប់​ឃាត់​ខ្លូន​ប្រគល់​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ខ្លួន​ម្ចាស់​រថយន្ត​បង្ក​ទៅ​ឲ្យ​ស​ត្ថ​កិច្ច​ជំនាញ​រួច​ធ្វើការ​វាស់វែង​ យក​រថយន្ត​ម៉ូតូ​កង់​បី​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម