អង្គុយលេង​ទូរស័ព្ទ​មុខ​ឡាន​គេ ម្ចាស់​មិនបាន​ចាប់អារម្មណ៍​បើក​កិន​ទាំង​រស់​គួរឱ្យ​ស្លុត​

1494
ចែករម្លែក

​ស្ត្រី​ម្នាក់​ដែល​ប្រហែលជា​វក់​នឹង​ទូរស័ព្ទ​ខ្លាំង​ដល់​ថ្នាក់​អង្គុយលេង​ទូរស័ព្ទ​នៅខាងមុខ​រថយន្ត ដែល​គេ​ចត​ទុកចោល​។​

​វីដេអូ​ឃ្លី​ប​កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា ស្ត្រី​រូបនេះ​បាន​អង្គុយ​សម្លឹងមើល​ទូរស័ព្ទ​របស់ខ្លួន​រហូត ដល់​ទៅ​ប្រហែល ១០​នាទី​។ ពេលនោះ​ដោយ​ទំនងជា​មិនបាន​ចាប់អារម្មណ៍​ថា មាន​មនុស្ស អង្គុយ​នៅខាងមុខ​រថយន្ត​រប​ស់​ខ្លួន​ម្ចាស់​បាន​បញ្ឆេះ​រថយន្ត​បើក​កិន​ស្ត្រី រូបនេះ​គួរឱ្យ​ស្លុត​។​

​ដោយ​ឃើញ​បែប​នោះ អ្នកដំណើរ​ឆ្លងកាត់​ជាង ១០ នាក់​បាន​ស្ទុះ​ទៅ​ជួយ​លើក​រថយន្ត​ចេញ ពី​ជនរងគ្រោះ ហើយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​បញ្ជូន​ស្ត្រី​រូបនេះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ហើយ​យោងតាម China News បានឱ្យដឹងថា ស្ត្រី​រូបនេះ​បាន​របួស​ជើង​ធ្ងន់ធ្ងរ​។

​សូមបញ្ជាក់ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​នៅ​ក្រុង​ហាង​ចូ​វ (Hangzhou) ខេត្ត​ចឺ​ជាំ​ង ប្រទេស​ចិន ភាគ​ខាងកើត​៕ ប្រែ​សម្រួល​: ខុម


ទីតាំងផ្សាយពាណិជ្ជកម្ម