គ្រូ​ស្ទៀ​ន ពូ​លី​ស៊ី​ក គ្រោង​ចូលរួម​ជាមួយ​ឆេ​ល​ស៊ីក្នុង​តម្លៃ​៧០​លាន​ផោន​

1313
ចែករម្លែក

ក្លឹប​ឆេ​ល​ស៊ី​ទំនងជា​ឈ្នះ​ការ​ប្រជែង​យក​កីឡាករ គ្រី​ស្តៀន ពូ​លី​ស៊ី​ក (Christian Pulisic) វ័យ​២០​ឆ្នាំ​របស់​ក្លឹប Dortmund ។​
​ ​
​ខ្សែ​ប​ម្រ​ស្លាប​អាមេរិក​រូបនេះ ដែល​បង្ហាញមុខ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​អង់គ្លេស​នឹង​ចប់ កិច្ចសន្យា​នៅ​ឆ្នាំ​២០២០ ហើយ​ក្លឹប Dortmund នៅពេលនេះ​បានទទួល​យក​សំណើ​សម្រាប់ កីឡាករ រូបនេះ​នៅ​ដំណាច់​រដូវ​កាល​នេះ បន្ទាប់ពី​កន្លងមក​ព្យាយាម​ចរចា​ពន្យា​កិច្ចសន្យា​។​
​ ​
​ទោះបីជា​យ៉ាងណា ឆេ​ល​ស៊ី​ស្ថិតក្នុង​ភាព​ប្រញាប់ប្រញាល់​ហើយនឹង​ជំរុញ​ឲ្យ​សម្រេច​កិច្ចសន្យា នៅ​ខែមករា ជាពិសេស​ស្របពេល​មានការ​គំរាម​ដាក់​បម្រាម​ពី​ស្ថាប័ន FIFA ជុំវិញ​ការ​ចោទ ប្រកាន់​ថា ខ្លួន​បានជ្រើសរើស​កីឡាករ​មិនទាន់​គ្រប់​អាយុ​។​
​ ​
​ពូ​លី​ស៊ី​ក គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​កំពុង​រះ​នៅ​ក្របខណ្ឌ Bundesliga ហើយ​ក្លឹប Dortmund គឺជា​ក្រុម​ជើងឯក​រង​នៅ​រដូវ​កាល​នេះ​ក្នុង​វិស័យ​បាល់ទាត់​អាល្លឺម៉ង់ ។​
​ ​
​ប៉ុន្តែ ពូ​លី​ស៊ី​ក មិនអាច​មានឱកាស​ប​ង្ហា​ញ​មុខ​ក្នុង​ក្រុម​ជម្រើស ស្របពេល​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) កំពុង​លេង​ល្អ​នៅក្នុង​តំណែង​របស់ខ្លួន​។ គ្រូបង្វឹក​ពេញចិត្ត​ដាក់​ឲ្យ សាន​ចូ លេង​ច្រើនជាង អំឡុងពេល​ឈ្នះ​ក្រុម Bayern Munich ៣-២ និង​លេង​ពេញ​៩០​នាទី​។ ពូ​លី​ស៊ី​ក គឺជា​កីឡាករ​បម្រុង​ដែល​គ្មាន​ការប្រើប្រាស់​។​
​ ​
​ពូ​លី​ស៊ី​ក នៅ​ជាមួយ​ក្លឹប Dortmund តាំងពី​អាយុ​១៦​ឆ្នាំ ប៉ុន្តែ​នៅពេលនេះ បដិសេធ​មិន ពាក់ព័ន្ធ នឹង​ការចរចា​កិច្ចសន្យា​ថ្មី​ទេ ដែល​បណ្តាល​ឲ្យ​ក្លឹប Dortmund​សម្រេចចិត្ត​លក់ ចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ គ្រី​ស្តៀន ពូ​លី​ស៊ី​ក (Christian Pulisic)​

ទីតាំងផ្សាយពាណិជ្ជកម្ម