ផែនការ​ស្រោច​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​ជុំវិញ​ផែនដី​របស់លោក​អេ​ឡុ​ន ម៉ាស ទទួលបាន​សិទ្ធិ​អនុញ្ញាត​ពី​អាមេរិក​

1977
ចែករម្លែក

​យោងតាម​អ្នកជំនាញ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ឈានមុខ​គេ​មួយរូប​បានឱ្យដឹងថា ផែនការ​ដ៏​ក្លៀវក្លា​មួយ​ដើម្បី​គ្របដណ្ដប់​ពិភពលោក​ជាមួយ​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​អាច​នឹង​មិនមែនជា​គំនិត​ឆ្កួតៗ​នោះទេ ហើយ​អាច​នឹង​ទាញ​លុយ​ចេញពី​វា​បាន​យ៉ាង​សម្បើម​។​

​អ៊ី​ន​ធឺ​ណេ​តបាញ់​ចេញពី​គន្លង​ទាប​លើ​ស្រទាប់ផែនដី ដែល​ក្នុងនោះ​កញ្ចុំ​ផ្កាយរណប​នៅលើ​គន្លង​គោចរ​ទាប​បាញ់​អ៊ី​ន​ធឺ​ណេ​តវ៉ា​យ​អឺ​ឡេស​ល្បឿន​លឿន​នោះ ស្តាប់ទៅ​ដូចជា​ត្រូវការ​ការខិតខំ​ប្រឹងប្រែង​ខ្លាំង និង ការចំណាយ​ដ៏​ច្រើន​លើសលប់​។ ប៉ុន្តែ​គំនិត​នេះ​កំពុង​ត្រូវបាន​សិក្សា​ស្វែងយល់​យ៉ាងខ្លាំង​ក្លា​នៅ​ទីក្រុង Silicon Valley ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​បុរស​ម្នា​ក់នៅ​ទីនោះ​គឺ​ចង់ឱ្យ​គំនិត​នេះ​ក្លាយជា​ការពិត​។ អ្នក​ច្បាស់​ជា​ស្គាល់​គាត់​ច្បាស់​ណាស់​។​

​គាត់​គឺជា​មហាសេដ្ឋី​ដ៏​ចម្រូងចម្រាស់ អេ​ឡុ​ន ម៉ាស ដែល​ក្រុមហ៊ុន​រ៉ុក្កែត​ឯកជន​របស់គាត់​ឈ្មោះថា SpaceX ចង់​កសាង​កញ្ចុំ​ផ្កាយរណប​ទូរគមនាគមន៍ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ឈ្មោះថា Starlink​។​

​ក្រុមហ៊ុន​នេះ​ទទួលបាន​ការអនុម័ត​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​វិច្ឆិកា​ដោយ​គណៈកម្មាធិការ​ទូរ​គមនាគមន៍​សហព័ន្ធ​អាមេរិក (FCC) ដើម្បី​បញ្ជូន​ផ្កាយរណប​បន្ថែម ៧៥១៨ គ្រឿង​បន្ថែមទៀត​ទៅក្នុង​ទី​អវកាស ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​មហិច្ឆតា​នេះ ដោយ​បន្ថែម​ពីលើ​ចំនួន​ផ្កាយរណប ៤៤០០ គ្រឿង ដែល​ទទួលបាន​ការអនុម័ត​រួចមកហើយ​នោះ​។​

​សមាសភាគ​ចម្បង​នៃ​គម្រោង​បែបនេះ​ត្រូវបានធ្វើ​រួចទៅហើយ​ប៉ុន្តែ​ពិតណាស់​មិន​ដល់​ទំហំ​ដែល​ក្រុមហ៊ុន SpaceX ត្រូវការ​ដើម្បីឱ្យ​ផែនការ Starlink ទទួលបាន​ជោគជ័យ​នោះទេ​។​

​សាស្ត្រាចារ្យ ម៉ាក ហ៊ែ​ន​លី មកពី​ដេ​ប៉ា​តឺ​ម៉​ង់​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ទីក្រុង​ឡុង​ដ៍​គឺជា​អ្នកជំនាញ​សិក្សា​ភូមិសាស្ត្រ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត និង​ថ្មីៗ​នេះ​បាន​បង្កើត​នូវ​ការពិសោធន៍​មួយ​ពី​របៀប​ដែល​ផែនការ Starlink ដំណើរការ​។​

​លោក​ហ៊ែ​ន​លី​បាន​ប្រាប់​វេ​ប​សាយ ews.com.au ថា “​ភាពជាក់ស្តែង​គឺមាន​នៅក្នុង​ព័ត៌មាន​លម្អិត ហើយ SpaceX ហាក់ដូចជា​កំពុង​រុញច្រាន​ឱ្យ​ហួស​ពី​ព្រំដែន​ជាច្រើន​ដែលមាន​រួច​ពីមុន​ក្នុងពេល​ដំណាលគ្នា​”​។ ប៉ុន្តែ​គាត់​គិតថា​គម្រោង​នេះ​អាចធ្វើ​ទៅបាន​។​

​លោក​សាស្ត្រាចារ្យ​ហ៊ែ​ន​លី​បាន​អាន​យ៉ាង​ប្រុងប្រយ័ត្ន​អំពី​ឯកសារ​ដាក់​ស្នើសុំ​ទៅ FCC របស់​ក្រុមហ៊ុន ដើម្បី​ដឹង​ពី​គំនិត​ដែល​ក្រុមហ៊ុន​សង្ឃឹម​នឹងធ្វើ​ឡើង​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ក្រុមហ៊ុន​នឹង​ពឹង​ផ្អែកលើ​ឡាស៊ែរ​ជំនួស​ឱ្យ​រលក​វិទ្យុ​ដើម្បី​បាញ់​អ៊ី​ន​ធឺ​ណេ​ត​រវាង​ផ្កាយរណប​និង​ផ្កាយរណប ពីព្រោះ​ក្រុមហ៊ុន​មិនបាន​ស្នើសុំ​ពហុ​រលក​វិទ្យុ​សម្រាប់​ប្រព័ន្ធ​ទូរគមនាគមន៍​រវាង​ផ្កាយរណប​និង​ផ្កាយរណប​ទេ​៕ ដោយ៖ កញ្ញាដាលីស

ផែនការ Starlink របស់លោក​អេ​ឡុ​ន ម៉ាស ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​ទូរគមនាគមន៍​សហព័ន្ធ​អាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម