ចោរ​ចូល​លួច​គោ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ក្បាល​ទៅ​បាត់​ដោយ​សុ​វត្តិភាព​នៅ​ស្រុក​ថ្ពង​

846
ចែករម្លែក

ដោយ:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​ចោរ​មួយក្រុម​ចូល​កាត់​របងលួស​លួច​គោ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ក្បាល ទៅ​បាត់​ដោយ​សុ​វត្ថិភាព​។ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៨​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ ស្ថិតក្នុង​ភូមិ​ទេព​ភី​រម្យ ​ឃុំ​វាល​ពន់​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​ឈ្មោះ ប៉ិច បឿន ភេទ ប្រុស អាយុ៥៧​ឆ្នាំ​និង ប្រពន្ធ​ឈ្មោះ​ ផូ ញ៉ិ​ល អាយុ​៥៥​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ​ដែលជា​ម្ចាស់​គោ​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​គាត់​បាន​ចង គោ​របស់គាត់​ចំនួន​៦​ក្បាល​នៅ​ខាងក្រោយ​ផ្ទះ​កណ្ដាលវាល​ដោយមាន​របង​លួ​សពាត់​ជុំវិញ​។​

​គាត់​បន្តថា ​លុះ​ព្រឹក​ឡើង​គាត់​បាន​ទៅខាង​ក្រោយ​ផ្ទះ​ ដើម្បី​ប្រលែង​គោ​ឲ្យ​ស៊ីស្មៅ​ស្រាប់តែ​ប្រទះឃើញ​របងលួស​ត្រូវ​ចោរ​កាត់​និង​យក​គោ​ទៅ​បាត់អស់​ចំនួន​២​ក្បាល​។​ ភ្លាមនោះ​គាត់​បាន​រាយការណ៍​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​

លោក​ហ៊ុន​សុខ​ហុន​អធិការ​ស្រុក​ថ្ពង​បាន​ឲ្យ​ដឹងថា ​ក្រោយពី​ទទួលដំណឹង​រួចមក​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ក្រុមចោរ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម