លោក​ចាង យី​មូ ទីបំផុត​ទទួលបាន​ពានរង្វាន់​សេះ​មាស​សម្រាប់​អ្នកដឹកនាំ​រឿង​ឆ្នើម​

1322
ចែករម្លែក

​អ្នកដឹកនាំ​រឿង​ជនជាតិ​ចិន​ដ៏​ល្បីល្បាញ លោក ចាង ជី​មូ (Zhang Yimou) បានទទួល​ពានរង្វាន់​សេះ​មាស​សម្រាប់​អ្នកដឹកនាំ​ឆ្នើម ដែលជា​ពាន​ដំបូងបង្អស់​ក្នុង​អាជីព​ជាច្រើន​ទសវត្សរ៍​របស់គាត់ សម្រាប់​ខ្សែភាពយន្ត Shadow​។​

​គាត់​បានទទួល​ពានរ​ង្វាន់​នេះ​នៅក្នុង​ពិធី​ដែល​រៀបចំឡើង​នៅ​ទីក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​វិច្ឆិកា​។ ពានរង្វាន់​សេះ​មាស​តែង​ត្រូវបាន​ប្រដូច​ទៅនឹង​ពានរង្វាន់​អូ​ស្ការ​សម្រាប់​ភាពយន្ត​ភាសា​ចិន ហើយ​ខណៈដែល​លោក​ចាង​ល្បីល្បាញ​ស្រាប់​នោះ នេះ​ក៏​ជាការ​តែងតាំង​ដំបូង​បំផុត​ផងដែរ​របស់លោក​សម្រាប់​ពានរង្វាន់​អ្នកដឹកនាំ​រឿង​ឆ្នើម​។​

​និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ខាងក្រោយ​ឆាក គាត់​បាន​និយាយថា​គាត់​មិនបាន​រៀបចំ​សុន្ទរកថា​ណាមួយ​ទេ ព្រោះ​អ្នកដឹកនាំ​រឿង​ដែល​ត្រូវបានតែងតាំង​ផ្សេងទៀត គឺ​សុទ្ធតែ “​ឆ្នើម​”​។ លោក​បាន​និយាយថា “​ទោះបី​នេះ​ជាការ​តែងតាំង​ដំបូង​របស់ខ្ញុំ ក៏ប៉ុន្តែ​ខ្ញុំ​គិតថា​ប្រហែលជា​ខ្ញុំ​នឹងមាន​ឱកាស​ផ្សេងទៀត​ក្នុងពេល​ខាងមុខ​ឯណោះ​ទៅវិញ​ទេ​”​។​

​ភាពយន្ត Shadow ដែល​កើប​បាន​ពានរង្វាន់​ចំនួន ១២ រួចហើយនោះ បាន​យកទៅ​ផ្ទះ​វិញ​នូវ​ពានរង្វាន់​បច្ចេកទេស​៣​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

លោក​ចាង យី​មូ បង្ហាញ​ពានរង្វាន់​សេះ​មាស​លើកដំបូង​របស់គាត់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ