តោះ​មក​មើល​ភោជនីយដ្ឋាន​រាង​ចម្លែកៗ​ទូទាំង​ពិភពលោក

1315
ចែករម្លែក
  • 43
    Shares

​ប្រសិនបើ​អ្នក​កំពុង​ឃ្លាន​ញ៉ាំ​អាហារ​ប្លែក នោះ​ភោជនីយដ្ឋាន​រាង​ចម្លែក​ទាំងនេះ​អាច​នឹង​បំពេញ​នូវ​ចំណង់​អាហារ​របស់​អ្នក​បាន​។​

​វេ​ប​សាយ MailOnline Travel បាន​ស្វែង​រកមើល​ទូទាំង​ពិភពលោក​នូវ​គំរូ​ស្ថាបត្យកម្ម​សំណង់​ភោ​ជី​យ​ដ្ឋា​ន​រាង​ចម្លែក ដែល​យក​ម៉ូត​តាម​សត្វ​មាន់ គោ​និង​សូម្បី​ប្រអប់​អាហារ​។​

​តោះ​កុំឱ្យ​ខាត​ពេល​យូរ សូម​ទៅ​មើល​ភោជនីយដ្ឋាន​រាង​ចម្លែក​ទាំងនោះ​ទាំងអស់គ្នា​។​

១. ភោជនីយដ្ឋាន​រាង​ស្នែងគោ Longhorn Grill នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​។​


២. ហាង​កាហ្វេ​រាង​ដូច​គោ​នៅ​ទីក្រុង​អូ​ប៊ុន រដ្ឋ​វ៉ាស៊ីនតោន​។​


៣. ភោ​ជី​យ​ដ្ឋា​ន​រាង​ដប​ទឹកដោះគោ Mary Lou នៅ​ទីក្រុង​ស្ប៉ូ​កា​ណេ រដ្ឋ​វ៉ាស៊ីនតោន​។​


៤. ភោជនីយដ្ឋាន Tail O’ the Pup រាង​ដូច​នំប៉័ង​ហត់​ដក នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ឡេស រដ្ឋ​កាលីហ្វ័រ​ញ៉ា សង់​តាំងពី​ឆ្នាំ ១៩៤៦​។​


៥. ភោជនីយដ្ឋាន KFC រាង​ដូច​មាន់នៅ​ទីក្រុង​ម៉ា​រី​អេ​ត​តា រដ្ឋ​ច​ច​ចា សង់​តាំងពី​ឆ្នាំ ១៩៥៦​។​


៦. ភោជនីយដ្ឋាន Alimango Restaurant រាង​ដូច​ក្តាម​នៅ​ទីក្រុង​ដា​ហ្គូ​ផាន រដ្ឋ​ហ្វីល​ឡា​ដែល​ហ្វី សង់​រួច​ក្នុង​ឆ្នាំ ១៩៨១​។


៧. ភោជនីយដ្ឋាន McDonald’s រាង​ដូច​ប្រអប់​នំ​នៅ​ទីក្រុង​ដា​ឡាស​។


៨. ភោជនីយដ្ឋាន Clam Box រាង​ដូច​ប្រអប់​ដាក់​ដំឡូងបារាំង​សង់​តាំងពី​ឆ្នាំ ១៩៣៨ នៅ​ទីក្រុង​បូ​ស្តុ​ន​។


៩. ភោជនីយដ្ឋាន Mammoth Orange រាង​ដូច​មួក​មូល​ពណ៌​ក្រហម នៅ​រដ្ឋ​អាកា​ន់​សាស​។


១០. ភោជនីយដ្ឋាន McDonald’s រាង​ដូច​ប្រអប់​បាយ​យក្ស​សង់​នៅ​ទីក្រុង​ស៊ីតនី អូស្ត្រាលី​ឆ្នាំ ២០១៤​។​


១១. ភោជនីយដ្ឋាន Mammy’s Cupboard រាង​ដូច​ម្តាយ​កំពុង​លើក​អាហារ សង់​នៅ​រដ្ឋ​មី​ស​ស៊ី​ស៊ី​ពី​តាំងពី​ឆ្នាំ ១៩៤០៕

ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម