កម្ពុ​ជាមាន​ឆ​ន្ទះ​យ៉ាងពិត​ប្រាកដ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​កម្ពុ​ជាមួយ​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​២០២៥

905
ចែករម្លែក

ដោយ:អង្គរតូច/​ខេត្តសៀមរាប ៖ កម្ពុជា​បានបង្ហាញ​ពី​ឆន្ទៈ​យ៉ាងពិត​ប្រាកដ ​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​កម្ពុជា​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​២០២៥
​។​
ការ​ថ្លែង​ឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​លប់បំបាត់​ទាំងស្រុង​នូវ​បញ្ហា​មីន​ នា​អំឡុង​ឆ្នាំ​២០២៥ ខាងមុខនេះ​ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន ប្រកាសឡើង​កាលពី​ថ្ងៃរសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សិក្ខា​សាលា ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយះពេល​វែង នា​សណ្ឋាគារ អប្សរា អង្គរ ក្រុង​សៀមរាប​។

កម្ពុ​ជាមាន​ឆ​ន្ទះ​យ៉ាងពិត​ប្រាកដ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​កម្ពុ​ជាមួយ​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​២០២៥

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា កម្ពុ​ជាមាន​ឆ​ន្ទះ​យ៉ាងពិត​ប្រាកដ ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​កម្ពុ​ជាមួយ​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​២០២៥​។

លោក​ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន បន្ត​បញ្ជាក់ថា ការរៀបចំ​សិក្ខាសាលា​គ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​វែងរ​យៈ​ពេល​ពីរ​ថ្ងៃ​(១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨) ក្នុង​ខេត្ត​សៀម រាប នាពេលនេះ ពិត​ជាមាន​សារសំខាន់​ក្នុងការ​រួមចំណែក​សម្រេច​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​វិស័យ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥ ដែល​បានអនុម័ត​ដោយ​រាជ​រដ្ឋា​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក៏បាន​ស្នើសុំ​ដល់​បណ្តា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បន្ត​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សកម្មភាព​មីន ​ដើម្បី​រួមគ្នា​សម្រេចបាន​នូវ​បេសកកម្ម​រំដោះ​ផ្ទៃដី​អតីត​តំបន់​ចំការមីន ប្រែក្លាយជា​តំបន់​ប្រកបដោយ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅតាម​សហគមន៍​៕B/

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញ​ជា​អធិបតី​បិទ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​វែង នៅ​ខេត្ត សៀម រាប​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម