ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​បារាំង ពិនិត្យ​ព្យាបាល​ជំងឺ​៣​ប្រភេទ​ជូន​ពលរដ្ឋ​កោះកុង​ឥតគិតថ្លៃ​

1360
ចែករម្លែក

ដោយ:សុ​ផានី​តា​/កោះកុង ​៖ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ប្រទេស​បារាំង តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ ទទួល​ចុះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ច្រមុះ បំពង់ក និង​ត្រចៀក​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង គ្រា​ពលរដ្ឋ​ក្នុង​ចំនួន​កើតមាន​ជម្ងឺ​ប្រភេទ​ទាំងនេះ​។ ដោយឡែក ពលរដ្ឋ​អ្នក​ជម្ងឺ​ក៏​បង្ហាញ​ពី​រំពឹង​ខ្ពស់​នៃ​ការធូរស្រាល​ជម្ងឺ​ដ៏​រុំ​រៃ​របស់​ពួកគាត់​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែរ​។​

​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នកក្រីក្រ​ដែលមាន​ជម្ងឺ​ត្រចៀក ច្រមុះ និង​បំពង់ក បាន​សម្រុក​នាំគ្នា​ជា​ជួរៗ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ស្ម័គ្រចិត្ត​របស់​បារាំង នៅ​មន្ទីរពេទ្យ បង្អែក ​ខេត្តកោះកុង ជា​លើក​ទី​៦​។​

​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាមរ​យៈ​អ្នកបកប្រែ លោក​វេជ្ជបណ្ឌិត ភី លី​ប ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​បារាំង ថ្លែងថា សកម្មភាព​ពិនិត្យ និង​ជួយ​ព្យាបាល​ជម្ងឺ​ច្រមុះ ត្រចៀក និង​បំពង់ក​ជូន​ពលរដ្ឋ​កោះកុង​នៅពេលនេះ ក្នុង​គោលបំណង​ធ្វើឱ្យ​ល្អប្រសើរ​ឡើង​នូវ​ស្ថានភាព​ជម្ងឺ​របស់​ជនរងគ្រោះ​។ ខណៈ​ពលរដ្ឋ​រង​ភាពលំបាក​រំខាន​ដល់​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ការរក​ស៊ីទ​ទួល​ទាន​។​

​បើតាម​លោក​វេជ្ជបណ្ឌិត ភី លី​ប មូលហេតុ​ដែល​បង្ក​ឱ្យ​ពលរដ្ឋ​កើត​នូវ​ជម្ងឺ​ដុះសាច់បំពង់ក និង​ត្រចៀក ស្តាប់​មិនឮ ព្រោះ​ពលរដ្ឋ​មួយចំនួន​ខ្វះ​ជាតិ​អី​យ៉ូ​ត​របប​អាហារ ចំពោះ​ត្រចៀក​ហឹ​ង ថ្លង់ វិញ អាច​ថា​កាលពី​ក្មេង​ជនរងគ្រោះ​ធ្លា​ប់រង​ការប៉ះទង្គិច តាមរយៈ​ស្តាប់​កាស​ចម្រៀង​សម្លេង​ឮ​ខ្លាំងៗ ឬ​ថ្បា​ប់​លេង​ពេល​រមាស់​។ រីឯ​ជម្ងឺ​រលាក​ច្រមុះ វីរុស និង​បាក់តេរី​។

ចំពោះ​វិធានការ​ការពារ និង​ទប់ស្កាត់ ពលរដ្ឋ​ចាំបាច់​បរិភោគ​អាហារ​ណា​មាន​ជាតិ​អី​យ៉ូ​ត​បន្តិច មិនត្រូវ​ដៃ​វត្ថុ​រឹង​ទៅ ថ្ប​ប់​ត្រចៀក​ពេល​រមាស់ ឬ​ដាក់​កាស​ក្នុង​ត្រចៀក​ក្នុង​សម្លេង​ឮ​ខ្លាំងៗ​។ បើ​ផ្តាសាយ​ហូរ​សំបោរ​ខុស​ប្រ​ត្រី ត្រូវ​មក​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​។​

​លោក ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បានឱ្យដឹង​ដែរ​ថា នេះ​ជា​លើក​ទី​៦ ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​បារាំង សហ​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​អ្នករស់នៅ​ក្នុង​ខេត្តកោះកុង​ទាំងមូល​។ ហើយ​លោក​ក៏បាន​ចាត់ទុក​សកម្មភាព​មនុស្សធម៌​នេះ ជាការ​ងារ​ល្អ​ប្រពៃ​ពុំ​អាច​ខ្វះ​លើ​ការជួយ​គាំពារ​សុខភាព​ពលរដ្ឋ​ដែលមាន​តម្រូវការ​ព្យាបាល​។​

​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង អំពាវនាវ​ដល់​ពលរ​ដ្ឋ​ដែលមាន​អាកា​រៈ​ជម្ងឺ​ខាងលើ សូម​ប្រញាប់​មក​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​អោយបាន​គ្រប់គ្នាៗ ដោយ​កុំ​ឈឺ​វិ​វ​ឌ្ឍ​ធ្ងន់ធ្ងរ​។ ក្រោយពី​បញ្ចប់​បេសកម្ម​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ពលរដ្ឋ​រួចរាល់ មន្ទីរពេទ្យ​របស់លោក តែងតែ​តាមដាន​អាកា​រៈសុខ​ភាព​របស់​អ្នក​ជម្ងឺ​ជាប្រចាំ ដើម្បី​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ បង្កើន​ប្រាក់ចំណូល និង​អភិវឌ្ឍន​សង្គមជាតិ​បន្ត​។​

​ដោយឡែក អ្នកស្រី អាន វ៉ាន់​ណាន មាន​ជម្ងឺ​ពក​បំពង់ក និង​អ្នកស្រី​ញែ​ង សុខា មាន​ជម្ងឺ​ច្រមុះ​ជាច្រើន​ឆ្នាំ បាន​រៀបរាប់ថា ពួកគាត់​ពិតប្រាកដរ​ស់​នៅ ដោយសារតែ​ជម្ងឺ​ទាំងនេះ​ណាស់ ព្រោះ​រំខាន​ដល់​រូបរាងកាយ​និង​ការរកស៊ី​ទទួលទាន ទើប​សម្រេចចិត្ត​មក​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យបង្អែក​កោះកុង ក្រោយ​ទទួល​ព័ត៌មាន​ថា គ្រូពេទ្យ​បារាំង​មក​ព្យាបាល​ឥត​គិត​ប្រាក់​កាក​។ ពួកគាត់​ទាំងអស់ ក៏​រំពឹង​ដែរ​ត​ថា ស្ថាន​ជម្ងឺ​នឹង​ធូរស្រាល​ជម្ងឺ​ក្រោយពី​ពិនិត្យ និង​ព្យាបាល​រួច​។​

គួរ​ជម្រាប​ថា បេសកម្ម​ពិនិត្យ និង​ព្យាបាល​ផ្នែក​ច្រមុះ បំពង់ក និង​ត្រចៀក​របស់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​បារាំង​មាន​រយៈពេល​៥​ថ្ងៃ ចាប់​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ រាល់ពេល​កម្មវិធី​ផ្តល់​សេវា​សុខាភិបាល​ឥតគិតថ្លៃ​ម្តងៗ ជា​មធ្យម យ៉ាងហោចណាស់ មាន​អ្នក​ជម្ងឺ​ចាប់ពី​៤០០​ទៅ​៥០០​នាក់ មក​ទទួល​ព្យាបាល​៕B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម