គ្រាន់តែ​រឿង​ចាប់​ត្រី​ក្នុង​ស្រែ​សោះ​!!! ឃាតក​ចិត្ត​ឆៅ​សម្លាប់​ស្ដ្រី​ម្នាក់​យ៉ាង​ព្រៃផ្សៃ​

909
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ឃាត​កថា បានជា​ខ្លួន​សម្លាប់​ដោយ​ចង​រឹតដៃ និង​ក​ដាក់​ផ្កាប់មុខ ខឹង​ស្ត្រី​រងគ្រោះ​ព្រោះតែ​ខឹង​ខ្លាំង​នឹង​ស្ត្រី​នោះ ចាប់​ត្រី​ក្នុង​ស្រែ​ខ្លួន​ដោយ​មិនបាន​សុំ​។​

​មន្ត្រីនគរបាល​អោយដឹង​ថ្ងៃទី​១៩​ខែវិច្ឆិកា​ថា ក្នុងករណីនេះ ដាក់​បញ្ជា​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់​អោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ និង​មានការ​សំរបសំរួល​លើ​នីតិវិធី របស់លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើការ​ស្រាវជ្រាវ លើ​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ចន្លោះ​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃ​ជាង​កើតឡើង​នៅលើ​ដីស្រែ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក សិទ្ធិ ឡោះ ឲ្យ​ដឹង​បន្តថា ករណី​ឃាតកម្ម​នោះ លើ​ស្ដ្រី​រងគ្រោះ​ឈ្មោះ ឃូ​ន ឃី​ន អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​មានជ័យ នៅក្នុង​ស្រែ​ក្បាល​សណ្តូក​ទៅ​កើត​ផ្កាប់មុខ​មាន​ចងដៃ​ទាំងពីរ​មក​ក្រោយ ដោយ​ខ្សែ​សំរាប់​ចង​ស្បែកជើង​ពណ៌​ស នៅត្រង់​ក មាន​ចងរឹត​ដោយ​ខ្សែ​នីឡុង ពណ៌ លឿង នៅលើ​រង្វង់​ភ្នែក​ទាំងសងខាង​មាន​ស្នាម​ជាំ​។​

​លោក​បន្តថា លុះ​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា កម្លាំង​ជំនាញ បានធ្វើ​ការចាប់​ឃាត់​បាន​មុខសញ្ញា​ឈ្មោះ ប៊ុន សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​/​ឃុំ​ជាមួយ​។​

​ចំណែក​ឈ្មោះ ប៊ុន សុខ ដែលជា​ឃាតក​ឲ្យ​សមត្ថកិច្ច​ដឹងថា មូលហេតុ​ដែល​ខ្លួន​សម្លាប់​ស្ត្រី​នេះ ដោយមាន​ជំនា​ស់ជន​រងគ្រោះ ចុះ​ចាប់​ត្រី​ក្នុង​ស្រែ​របស់ខ្លួន ធ្វើ​ខូចខាត​ស្រូវ​ក្នុង​ស្រែ​បន្តិចបន្តួច​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម