ប្តី​ស្រវឹងទាត់​ធាក់​ប្រពន្ធ​ដែល​កំពុង​កូនខ្ចី រង​បួស​ធ្ងន់

728
ចែករម្លែក
  • 1
    Share

ដោយ:ប​.​ជ័យ/​បន្ទាយមានជ័យ ៖ បុរស​ជា​ប្តី​ដែល​និយម​ការជួប​ជុំគ្នា​ជាមួយ​មិត្ត​រួម​កែវ បាន​ប្រើ​អំពើ​ហឹ​ង្សា​រ​ទាត់​ធាក់​ស្ត្រី​ជា​ប្រពន្ធ​ដែល​កំពុង​កូនខ្ចី​ផង បង្ក​អោយ​រង​បួស​ធ្ងន់។ ​កាលពី​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

កម្លាំង​អាវុធហត្ថរ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ជន​ដៃ​ជា​ប្តី​នោះ​មាន​ឈ្មោះថា ឈឿន ហៃ មាន​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ នៅមុន​កើតហេតុ ជនសង្ស័យ​ជា​ដែលមាន​ចិត្តសាហាវ​ផង ហើយ​និយម​ផឹក​ស៊ីជាមួយ​មិត្តភក្តិ​ជាប្រចាំ​ផង បាន​ស្រវឹង​ក៏​រករឿង​វាយ​ទាត់​ធាក់​ស្ត្រី​ជា​ប្រពន្ធ​ដែល​កំពុងមាន​កូនខ្ចី​ផង បណ្តាល​ឲ្យ​របួសធ្ងន់ រួច​ស្លាប់​នៅពេល​នាំ​ដល់​មន្ទីរ​ពេ​ឋ​ទ្យ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម