ដាច់​ភ្លើង​នៅ​ក្រុង​សៀមរាប​រយៈពេល​៧​ម៉ោង​នៅ​យប់​ថ្ងៃទី​១៨ ដោយសារ​បាក់​បង្គោល តែមាន​អ្នកគាំទ្រ​ច្រើន​ខាង​អ្នក​ត​បណ្តាញ​

1228
ចែករម្លែក

​ដោយ​: បាយ័ន / សៀមរាប​: អគ្គិសនី​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​កាត់ផ្តាច់​រយៈ​ពេល​៧​ម៉ោង​នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយសារ​ការ​រលំ​បាក់​បង្គោល​ចំនួន​១​ដើម ស្ថិតនៅក្នុង​ទឹកដី​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ការ​ដាច់​ភ្លើង​នៅ​ក្រុង​សៀមរាប ខេត្ត​សៀម​រាម​នា​យប់នោះ ក៏មាន​ការជូនដំណឹង​ភ្លាមៗ​របស់​អគ្គីសនី​ផងដែរ ស្តីអំពី​ការ​ដាច់​ភ្លើង​ភ្លាមៗ​នោះ​ដោយសារ​មូលហេតុ​ដែល​កើតមានឡើង​។​

​ទន្ទឹមនឹង​ការ​ដាច់​ភ្លើង​ដែល​អូសបន្លាយ​រហូតដល់រ​យៈ​ពេល​៧​ម៉ោង​ពេញ​នោះ គឺមាន​អតិថិជន​ឬ​អ្នកលេង​ហ្វេ​ស​បុក ស្ទើរតែ​គ្មាន​មិនបាន​ជេរ​ឬ​រិះគន់​មក​ខាង​អគ្គីសនី​ខេត្តសៀមរាប​ទេ ប៉ុន្តែ​គេ​បែរជា​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​អគ្គីសនី​ខេត្តសៀមរាប ដែល​បាន​ចំណាយ​ពេលវេលា​ទាំងយប់​ដើម្បី​ត​បណ្តាញ​ភ្លើង​ឡើងវិញ សម្រាប់​អតិថិជន​។​

​សូម​បញ្ជាក់ដែរថា នៅវេលា​ម៉ោង​១៦​និង​១៤​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភ្លើង​អគ្គីសនី​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ប្រមាណ​ជា​៨០​ភាគរយ​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង ដោយ​គ្មាន​មូលហេតុ​។​ភ្លាមៗ​នោះ​ខាង​អង្គភាព​អគ្គីសនី​ខេត្តសៀមរាប បានធ្វើការ​ជូនដំណឹង​ភ្លាមៗ​តាម​បណ្តាញ​សង្គម​ថា ករណី​ដាច់​ភ្លើង​នេះ​បណ្តាលមកពី​ខ្យល់​កន្ត្រាក់ បណ្តាលអោយ​បោកបក់​នឹងធ្វើ​អោយ​ទ្រេត​បង្គោល​តង់ស្យុង​ខ្ពស់​១១៥​គីឡូវ៉ុល​ចំនួន​១​ដើម ហើ់យ​បណ្តាល​អោយដាច់​ខ្សែ​ចរន្ត​អគ្គីសនី​។​

​ការ​ដាច់​បង្គោល​តង់ស្យុង​ខ្ពស់​១១៥​គីឡូវ៉ុល​១​ដើម​ខាងលើ ស្ថិតនៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទើប​បណ្តាលអោយ​ក្រុង​សៀមរាប​ដាច់​ភ្លើង​យ៉ាង​ដូច្នេះ​។ ភ្លាមៗ​ក្រោយពី​ការ​ដាច់​ខាង​អគ្គីសនី បាន​ចុះទៅ​កន្លែងកើតហេតុ ហើយ​បានធ្វើការ​ត​បណ្តាញ​ទាំងយប់ ដោយ​មិន​ទុកអោយ​ពេលវេលា​និង​មានការ​រិះគន់​នោះឡើយ​។​រហូតដល់​ម៉ោង​២៣​និង​១៦​នាទី ភ្លើង​បានចាប់ផ្តើម​មាន​ឡើងវិញ ដែលមាន​រយៈពេល​រហូត​ដល់​៧​ម៉ោង​។​

​ការ​ដាច់​ភ្លើង​រយៈពេល​៧​ម៉ោង​នោះ គឺមាន​អ្នក​កោតសរសើរ​និង​លើកទឹកចិត្ត​ស្ទើរ​១០០​ភាគរយ​សម្រាប់​អ្នកជំនាញ​អគ្គីសនី ដែល​បាន​ខិតខំ​ចំណាយ​កម្លាំង​និង​ពេលវេលា ដើម្បី​ត​បណ្តាញ​ឡើងវិញ​។​ប៉ុន្តែ​នៅមាន​មនុស្ស​មួយចំនួន​តូច​បំផុត ដែល​គាត់​ធ្វើការ​រិះគន់​ដល់​ជំនាញ​អគ្គីសនី ដែល​មិនបាន​គិតពិចារណា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម