ឃាត់ខ្លួន​ចៅ​តិរច្ឆាន យក​ចបជីក​វាយ​ទៅលើ​ក្បាល​ជីតា​ដល់​ស្លាប់​

1137
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ចៅ​តិរច្ឆាន​ម្នាក់ ដែល​បាន​យក​ចបជីក​វាយ​ទៅលើ​ក្បាល​ជីតា​រហូតដល់​ស្លាប់​ភ្លាមៗ រួច​រត់​គេចខ្លួនបាត់ នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​អន្លង់​វិល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​

​លោក លី គឹម​ហ៊ាង មេ​ប៉េអឹម​ស្រុក​សង្កែ បានឱ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន មានឈ្មោះ ភឹម សុធា ហៅ​ក្រ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ក្រុមទី​២ ភូមិ​ឃុំ​ខាងលើ បាន​យក (​ចបជីក​ដែក​) វាយ​ទៅលើ​ជនរងគ្រោះ​ជា​ជីតា​ឈ្មោះ អ៊ី​ម ឆើយ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រស់នៅ​ចំណុច​ក្រុមទី​១ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ឃាតករ​រូបនេះ ក្រោយ​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ជីតា​ឯង​រួច​បាន​រត់​គេចខ្លួនបាត់ តែ​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ធ្វើការ​ឃាត់ខ្លួន នាំយក​សាកសួរ​រួច​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការ​ខេត្ត ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ច្បាប់​។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី ក្នុង​លំនៅដ្ឋាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម