ពិធី​ប្រណាំង​ទូកង​នៅ​ខេត្តពោធិ៍សាត់ ថ្ងៃទី​១​ចាប់ផ្តើម​ហើយ នៅ​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ​

1771
ចែករម្លែក
  • 36
    Shares

​ដោយ​: ពស / ពោធិ៍សាត់​: ពិធី​ប្រណាំង​ទូកង​ខ្នាត​អន្តរជាតិ​នៅ​ខេត្តពោធិ៍សាត់​ថ្ងៃទី​១ បានចាប់ផ្តើម​នៅ​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ រួម​នឹង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះក​។​

​នៅ​ថ្ងៃបុណ្យ​អំ​ទូក​ថ្ងៃ​ដំបូង​នេះ ថ្វីបើ​មាន​ភ្លៀង​ធ្លាក់​ពីដំបូង​ខ្លះ​មែន​ប៉ុន្តែ​ពេល​រាំង​ទៅវិញ​មនុស្ស​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​មិន​នឹកស្មាន​ដល់​។ នៅក្នុង​ឱកាស​នោះដែរ ក៏មាន​អ្នកជិះ​បង្ហោះ​ឆ​ត្រ័​យោង​ដែល​ធ្វើ​ឲ្យ​បរិយាកាស​កាន់តែ​សប្បាយរីករាយ កាន់តែ​ធ្វេ​ឡើង​ទៀត​។​

​ទូក​ដែល​ចូលរួម​ប្រកួត​មាន​១២​គួរ​កន្លះ​ហើយ​ទូក​និ​មួយៗ​មានការ​ឧ​ប​ត្ត​ម​ពី​ប​ណា​មន្ទីរ​នានា​ជំវិញ​ខេត្ត​និង​ស​បក​បុរស​ជន​នានា​ផងដែរ​។​

​ដោយឡែក​នៅពេល​យប់ ក៏មាន​កា​ដាក់តាំង​ពិព័រណ៍​ផលិតផល​នានា​ជាច្រើន​តូប និង​មានការ​ប្រគុំ​តន្ត្រី​កម្សាន្ដ​សប្បាយ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម