រដ្ឋបាលខេត្ត​ស្ទឹងត្រែង​រៀបចំ ព្រឹត្តិការណ៍​ប្រណាំងទូក «​ង​» ថ្នាក់​ខេត្ត​លើក​ទី​២

1461
ចែករម្លែក

ដោយ​:​សុខុម​/ស្ទឹងត្រែង ៖ ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានរៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក «​ង​» ដើម្បី​អបអរ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ប្រពៃណី​ជាតិខ្មែរ​នឹង​ឈានចូល​មកដល់​ខាងមុខនេះ ចំនួន​បី​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ទី១៩-២០​និង២១ ខែវិច្ឆិកា ឆ្នាំ២០១៨​។​

​ពិធី​ប្រណាំងទូក​«​ង​» ថ្នាក់​ខេត្ត​ជា​លើក​ទី​២ នៅ​ខេត្តស្ទឹងត្រែង​នេះ​បាន​ប្រព្រឹត្តទៅ​នៅលើ​ផ្ទៃ​ទឹកទន្លេ​សេកុង ពណ៌ ខៀវ ទី​រួម​ក្រុង​ស្ទឹងត្រែង ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ លោក​ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​លោក​ឈឹម រចនា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ភ្ញៀវ​ជាតិ​-​អន្តរជាតិ សិស្ស​និស្សិត និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដោយ​នៅក្នុង​ពិធី​នេះ គឺមាន​ទូក​«​ង​» ចូលរួម​ប្រណាំង​ចំនួន​១៥​ទូក មកពី​បណ្តា​ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។

​សូមបញ្ជាក់ថា ពិធី​ប្រណាំងទូក​«​ង​» ថ្នាក់​ខេត្ត នៅ​ខេត្តស្ទឹងត្រែង ត្រូវបាន​រៀបចំ​បាន​ចំនួន​មួយ​លើក​រួចមកហើយ​កាលពី​ឆ្នាំ​២០១៧ ក្រោម​ការផ្តួចផ្តើម​ពី សំណាក់​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​ហើយ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​ចាត់ទុកថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត ព្រោះ​កន្លងមក​ពុំមាន​ព្រឹត្តិការណ៍​ប្រណាំងទូក​«​ង​» ថ្នាក់​ខេត្ត​ធំ​បែប​នេះឡើយ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម