សហរដ្ឋ​អាម៉េរិក​បន្ត​ជួយ​ដល់​កម្ពុជា​លើ​ផ្នែក​កំចាត់មីន

-​បរិមាណ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អាម៉េរិក​អាច​នឹង​ឈានដល់ ៥០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨

920
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ជាមួយ​លោក​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា ដែល​នឹង​ចប់​អាណត្តិ កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិ​បប​ត្តិ​ការ​អន្តរជាតិ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក ក្នុងការ​ជម្រុញ​ទំនាក់ទំនង​ទ្វេរ​ភាគី​ប្រទេស​ទាំងពីរ និង​ការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​ខិតខំ​ជម្រុញ​ឲ្យ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​ចូលទៅ​អាម៉េរិក​។ ហើយ​លោក​សង្ឃឹមថា នៅ​ឆ្នាំ​២០១៨​នេះ បរិមាណ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​អាច​នឹង​ឈានដល់ ៥០០​លាន​ដុល្លារ​។ ហើយ​លោក​ត្រៀម​ទទួល​ស្វាគមន៍​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាម៉េរិក ដែល​និង​ប​បន្ត​វៀន​ជំនួស​។​

​អ្នកនាំពាក្យ​បន្តថា នៅក្នុង​ជំនួប​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ក្តី​រីករាយ​ដែល​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​រីកចំរើន​។ ហើយ​ប្រទេស​ទាំងពីរ​នៅតែ​បើកចំហ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​។ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក William A. Heidt បានលើកឡើង​អំពី​កម្មវិធី​សហប្រតិបត្តិការ​កន្លង​មក ដូចជា​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​កម្ពុជា ហើយ​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៧ គឺ​ទទួល​ពួកគាត់​ចំន​នួន​១០០​នាក់ និង​បន្ត​កម្មវិធី​នេះ​បន្តទៅទៀត​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ទៅដល់​សហរដ្ឋ​អាម៉េរិក​ដែល​បន្ត​ជួយ​គាំទ្រ​លើ​សកម្មភាព​កំ​ចា​ត​ត់​មីន​។ ហើយ​ថ្មីៗ​នេះ នៅក្នុង​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក នៅ​សិង្ហ​បុរី​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន គឺ​អាម៉េរិក​និង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​ផ្នែក​កំចាត់មីន ដើម្បី​កំណត់​គោលដៅ​នៅ​ឆ្នាំ​២០២៥ គឺ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​តំបន់​ដែល​គ្មាន​មីន​។​

​លោក​កេ​ត សោ​ផាន់ បាន​លើកឡើងថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​រម្លឹក​កិច្ចការ​ផ្សេងទៀត ដែល​នឹង​បន្ត​សហ​គ្នា​ជា​បន្តទៀត​ដូចជា ការប្រយុទ្ធប្រឆាំង​ភេរវកម្ម ការ​ជូ​ញ​ដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម