បង្ក្រាប​ទីតាំង​ម៉ាស្សា​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ក្នុងនោះ​នារី​រងគ្រោះ​អនីតិជន​៥​នាក់

1053
ចែករម្លែក

​ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌមានជ័យ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ វណ្ណ​នី រីករាយ មាន​បង្កប់​សេវា​ផ្លូវភេទ បម្រើ​ដោយ​អនីតិជន និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ក្នុងនោះ​ម្ចាស់​ទីតាំង​ម្នាក់ និង​នារី​រងគ្រោះ​ចំនួន​៥​នាក់។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​វេលា​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​លេខ​៣២B ផ្លូវ​២១៧ ម្ដុំ​ច្រមុះជ្រូក​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​​២ ខណ្ឌមានជ័យ ។​

​ក្នុង​ប្រតិបត្តិការ​នេះ ដោយមាន​ចង្អុលបង្ហាញ​ពី លោក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មានការ​សម្របសម្រួល ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​បញ្ជា​ផ្ទាល់​ដោយ លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ។​

​នគរបាល​ដែល​ចុះបង្ក្រាប​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​មានឈ្មោះ ហួត សុវណ្ណនី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ទីតាំង​ម៉ាស្សា​ផ្ទះ​លេខ ៣២B ផ្លូវ​២១៧ ម្ដុំ​ច្រមុះជ្រូក​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹងថា ទីតាំង​ម៉ាស្សា​កោស​ជប់ យីហោ វណ្ណ​នី រីករាយ ចាប់ផ្ដើម​បើក​បម្រើសេវា​ចាប់ពី​ម៉ោង​១០ព្រឹក​រហូតដល់​ម៉ោង​២រំលង​អធ្រាត្រ ដោយមាន​នារី​ក្មេង ចាស់​ចំនួន​៥​នាក់រង់ចាំ​ភ្ញៀវមក​ម៉ាស្សានិង​រួមភេទ ដោយ តម្លៃ​រួមភេទ​១​ដង ចាប់ពី២០​ដុល្លារ​ទៅ២៥​ដុល្លារ ។​

​ក្រោយពេល​បញ្ចប់​ប្រតិបត្តិការ​នេះ​ផងដែរ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន៦​នាក់ ក្នុងនោះ​នារី​រងគ្រោះ​ចំនួន៥​នាក់ (​អនីតិជន​២​នាក់ អាយុ​១៤ និង​អាយុ​១៦​ឆ្នាំ​) និង​ម្ចាស់​ទីតាំង ភេទ​ស្រី​ម្នាក់​បាន​នាំខ្លួន​យកមក​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ ដើម្បី​បន្ត​ការសាកសួរ​តាមនីតិវិធី ។ ចំណែកឯ​នារី​រងគ្រោះ​ទាំង​៥​នាក់​នោះ​ត្រូវបាន សមត្ថកិច្ច​ប្រគល់ជូន​អង្គការ​សង្គមកិច្ច​ដើម្បី​អប់រំ​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ