បើក​គេច​ពី​ម៉ូតូ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​១​កង់​

850
ចែករម្លែក

ដោយ​: គ្រី សម្បត្តិ / ភ្នំពេញ​: បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ដ​ស្រវឹងស្រា បានអោយ​ស្ត្រី​ម្នាក់​ដែលជា​បងស្រី ជា​អ្នកបើករថយន្ដ​ជំនួស តែ​ខ្វះ​ការប្រុងប្រយ័ត្ន បានគេច​ម៉ូតូ​ក្មេងស្ទាវ​ក៏​រេ​ចង្កូត​ទៅបុក និង​កប្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​១​កង់ កាលពី​វេលា​ម៉ោង ១១​និង ១០​នាទី យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភព​ព័​ត៌​នៅនឹងកន្លែង​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ដ្រី​ម្នាក់​និង​អ្នករួមដំណើរ​ម្នាក់​បើករថយន្ដ​ម៉ាក TOYOTA PRIUS ពណ៍​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT-5227 បានធ្វើ​ដំណើរ​ពី​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​គួរសម លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បានគេច​ម៉ូតូ​ក្រុមក្មេងស្ទាវ​មួយគ្រឿង អត់​ចាំ​ម៉ាក ក៏បាន​រេច​ង្កូ​ច​ទៅបុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រង​កា​ខូចខាត​បាក់​អស់​មួយ​កង់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន ក៏​បន្តដំណើរ​ទៅមុខ​បាន​ប្រហែល​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​រង​កា​ខូចខាត​រថយន្ដ​ផ្នែក​ខាងមុខ​ដាច់​កាឡេ​កង់​បន្ដ​ទៅមុខ​លែងរួច ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​នេះ​មិនមាន​អ្នករបួស​ទេ​។​

​ក្រោយពេល​កើត​សមត្ថកិច្ច​មូលដ្ឋាន បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​កន្លែង​ហេតុ បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​